សូម​ប្រយ័ត្ន​ទាំងអស់​គ្នា​! ជន់​លិច​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ


ខេត្តឧត្តរមានជ័យ ៖ ភ្លៀង​ដែល​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​១៧-១៨ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​កម្រិត​បរិមាណ ៩៤,៨ ម​ម បង្ក​ឡើង​ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​ទី​១១ ឈ្មោះ នូ​ល «NOUL» បណ្ដាល​ឲ្យ​មានការ​ជន់​លិច​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន ១៩​គ្រួសារ ។ នេះ​បើ​យោង​តា​មក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ ។

ក្រសួង​ធនធានទឹក និង​ឧ​តិ​និយម​បាន​បញ្ជាក់​ថា រយៈពេល​ខ្លី លិច​ផ្លូវលំ​ប្រវែង ៤៣០​ម៉ែត្រ និង​លិច​ដំណាំ​រួម​ផ្សំ​មួយ​ចំនួន តែ​ពុំ​បង្ក​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ ស្ថិត​នៅ​ភូមិ​រំចេក រំចេក​ខាងលិច និង​ភូមិ​ព្រ​លាន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ទាំងអស់​គ្នា ព្រោះ​ថ្ងៃ​ភ្ជុំ​នេះ​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​តែ​ម្តង​ហើយ និង​បង្ក​ជា​ទឹកជំនន់​ទឹកភ្លៀង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ