សូម​ពលរដ្ឋ​នៅ​តាម​ដងស្ទឹង និង​លេង​ទឹកស្ទឹង​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់


ខេត្ត​ប៉ៃលិន ៖ គិត​មក​ត្រឹម​រសៀល​ថៃ្ង​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅ​តំបន់​ភ្នំ ដែល​ជា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ស្ទឹង​ប៉ៃលិន ធ្វើ​ឲ្យ​កម្ពស់​ទឹកស្ទឹង​ប៉ៃលិន ឡើង​ដល់​កម្ពស់​១,៨ ម ដែល​ជា​ធម្មតា​ទឹកស្ទឹង​នេះ​ហូរ​ត្រឹម​កម្ពស់​០,៥ ម ប៉ុណ្ណោះ ។ នេះ​បើ​យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ។

ក្រសួង​បាន​បញ្ជាក់​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​ដងស្ទឹង ពិសេស​បងប្អូន​ដែល​កំពុង​លេង​ទឹកស្ទឹង មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ