ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានធំល្បឿនលឿន​ប៉ុណ្ណាទៅ ទើប​​ដល់​ថ្នាក់នេះ​?

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ៦​នាក់​​រង​របួស​ធ្ងន់​ និង​៦​នាក់​​​ទៀតបាន​​រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ ​​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ និង​៤០​នាទី​រសៀលថ្ងៃ​ទី​១៨​ កញ្ញា ​ស្ថិតលើ​កំណាត់​ផ្លូវជាតិ​៥៨…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ៦​នាក់​​រង​របួស​ធ្ងន់​ និង​៦​នាក់​​​ទៀតបាន​​រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍
​ដ៏​រន្ធត់​ ​​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ និង​៤០​នាទី​រសៀលថ្ងៃ​ទី​១៨​ កញ្ញា ​ស្ថិតលើ​កំណាត់​ផ្លូវជាតិ​៥៨ ត្រង់​ចំណុច​ស្ពាន​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២៣-២៤ ​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក សែ​ស វិបុល អធិការ​នគរ​បា​លា​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ កំពង់ចាម​MA​-87​59 ជា​រថយន្ត​ផ្ទុកទំនិញ​ធុន​ធ្ងន់ (​ដឹក​សត្វ​ជ្រូក​)​​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ខាងកើត មាន​អ្នក​រួម​ចំនួន​១៣​នាក់ ។

លោក​អធិការ​បាន​បញ្ជាក់ទៀត​ថា​៖ នៅ​ពេល​ដែល​កំពុង​បើក​មក​ដល់​ចំណុច​ស្ពាន​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២៣-២៤ ​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ រថយន្ត​បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ ​បុក​នឹង​បង្កាន់ដៃស្ពាន​ពេញទំហឹង​រថយន្ត​ ហើយ​ផ្លោះ​បង្កាន់ដៃស្ពាន​ជាប់​ពាក់កណ្តាល ។ ចំ​ណែ​ក្បាល​រថយន្ត​បាន​ធ្លាប់​ទៅ​នឹង​ដី​សង្កត់​មនុស្ស​ម្នាក់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​អ្នកបើកបរ​ក្រោយ​ពី​កើតហេតុ​បានរត់គេច​ខ្លួន​បាត់​ស្រមោល ។

​បច្ចុប្បន្ន​រថយន្ត​នគរបាល​ជំនាញ ចរាចរណ៍​ស្រុក​រៀបចំ​ស្ទូច​យក​មក​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​រក​ម្ចាស់​និង​អ្នកបើកបរ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ