ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​ឧបត្ថម្ភ​​៧​ម៉ឺន​​ដុល្លារ​សង់​ដំបូល​​តូប​​លក់​បណ្តោះ​អាសន្ននៅ​ផ្សារ​​សំរោង​យ៉ោង

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​ ៖ លោក​ឧបនាយករដ្ឋមន្ដ្រី​ ប៊ិ​ន ឈិ​ន ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ​ បាន​សម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន៧​ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ដំបូល​តូប​ជូន​អាជីវករ​លក់ដូរ​ប៉ុណ្ណោះ​អាសន្ន​ និងឧ​ប​ត្ថ​ម​…

ខេត្តតាកែវ​ ៖ លោក​ឧបនាយករដ្ឋមន្ដ្រី​ ប៊ិ​ន ឈិ​ន ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ​ បាន​សម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន៧​ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ដំបូល​តូប​ជូន​អាជីវករ​លក់ដូរ​ប៉ុណ្ណោះ​អាសន្ន​ និងឧ​ប​ត្ថ​ម​ ដល់​អាជីវករ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​តូប​ដោយ​ម្នាក់​ៗ​ទទួល​បាន​១០​ម៉ឺនរៀល​ផង​ដែរ​។

សូមបញ្ជាក់ថា លោក ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨​ កញ្ញា បាន​អមដំណើរ​ដោយ លោក អ៊ូច ភា អភិបាលខេត្ត សមត្ថកិច្ច​ទាំង​៣​អង្គភាព រួម​ជាមួយ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី និង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព និង​ចុះ​សួរសុខទុក្ខ​អាជីវករ ក្រោយ​អគ្គិភ័យ​ឆេះ​យ​ផ្សារ​សំរោង​យ៉ោ​ង ស្ថិត​នៅ​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

​ជាមួយ​គ្នា​នេះ លោក​ឧបនាយករដ្ឋមន្ដ្រី ក៏​បាន​ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​សិក្សា​ក្នុង​ការ​សាងសង់​តូប​លក់ដូរ​ឡើង​វិញ​ផង​ដែរ ប៉ុន្ដែ​អាជីវករ​ជា​អ្នក​ចេញថ្លៃ​ខ្លួនឯង​សម្រាប់​ការ​ធ្វើ​តូប​។

គួ​រំលឹក​ថា អគ្គិភ័យ​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង នៅ​ស្រុក​បាទី កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ វេលា​១៩ ៣០​នាទី​យប់​នេះ បំផ្លាញ​តូប​របស់​អាជីវករ​អស់ ២៣០​តូប គិត​ជា​ទឹកប្រាក់​ជាង ២​លាន​ដុល្លារ និង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​ជិត ១០០​ឡាន ទើប​គ្រប់គ្រង​បាន​ទាំងស្រុង​។

អត្ថបទសរសេរ ដោយ