ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ឈ្មោះ«នូល»​ វាយប្រហារ​ស្រុក​​ព្រៃនប់​ខ្លាំង​ក្លា​បំផុត​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់៖​ គិត​ចាប់ពី​​យប់​ពី​ថ្ងៃ​ទី១៧ កញ្ញា មក​​ទល់​ព្រឹក​ថ្ងៃ​ទី១៩ កញ្ញា នេះ ស្ថិត​នៅ​ឃុំ​ចំនួន១០ ក្នុង​ចំណោម​ឃុំទាំង១៥ ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ…

ស្រុក​ព្រៃ​នប់៖​ គិត​ចាប់ពី​​យប់​ពី​ថ្ងៃ​ទី១៧ កញ្ញា មក​​ទល់​ព្រឹក​ថ្ងៃ​ទី១៩ កញ្ញា នេះ ស្ថិត​នៅ​ឃុំ​ចំនួន១០ ក្នុង​ចំណោម​ឃុំទាំង១៥ ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ គឺ​បាន​រង​​នូវ​ឥទ្ធិ​ពល​នៃ​​ព្យុះ​ទី​១១ ដែលមាន​ឈ្មោះ«​នូ​ល»យ៉ាងខ្លាំងក្លាបំផុត ។

ជាក់ស្តែង ​​ភ្លៀងបាន​​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បោកបក់ គ្របដណ្ដប់ រហូតបង្ក​ឱ្យ​​មាន​ទឹកជំនន់​ជន់​ហូរ​ចូល​ប៉ះពាល់​ដល់លំនៅ​ឋាន​របស់ប្រជាពលរដ្ឋ​ចំនួន​​១៦០០​គ្រួសារ និង​១៦០០​ផ្ទះ ​និង​បាត់បង់​ជីវិត​​ក្មេង​ស្រី​តូច​ម្នាក់អាយុ​ជាង​១​ខួបទៀតផង ។

​លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ប្រាប់​ឱ្យ​ដឹង​ថា ​លោក ម៉ាង ស៊ី​ណេ​ត អភិ​បាលរង​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ចុះ​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មក​កាន់​ទីទួល​សុវត្ថិភាព​។

ក្នុងហេតុការណ៍នេះ ​ជា​អកុសល​មាន​ក្មេង​ស្រី​ម្នាក់ ឈ្មោះ វុ​ទ្ធី ស្រី​នី អាយុ​១​ខួប​កន្លះ រស់នៅ​ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ព្រះ​សីហ​នុ បាន​លង់ទឹក​បណ្តាល​​ឱ្យ​បាត់បង់ជីវិតក្នុង​ករណី​ជំនន់​ទឹកភ្លៀង​ ។

ទោះជា​យ៉ាងណា​​ក៏​ដោយ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ចម្រុះ បាន​បន្ដការងារ​ជួយ​សង្គ្រោះ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ​បន្ដ​ទៀត ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​មក​រក​ទីទួល​សុវត្ថិ​ភាព​។ សម្រាប់​អាកាសធាតុនៅថ្ងៃទី​១៩ កញ្ញា នេះ នៅ​បន្ត​អួរអាប់ និង​មាន​ភ្លៀង​រាំង​ពី​តិច​ទៅ​ច្រើន​។

អត្ថបទសរសេរ ដោយ