ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បុណ្យភ្ជុំ ទេយ្យទាន​ជាច្រើន​ត្រៀម​ចែក​ជូន​ពុទ្ធបរិស័ទ​វិញ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រោយពីបញ្ចប់​ពិធីបុណ្យភ្ជុំ​បិណ្ឌរួច​ហើយ ​​គ្រឿង​ទេយ្យទាន​ជាច្រើន​ក៏​ត្រូវ​បានរៀបចំរួច​​ជា​ស្រេច​ ដើម្បីត្រៀមទុក​ចែក​ជូន​បងប្អូន​ជា​ពុទ្ធបរិស័ទ ។ ជាក់ស្តែង​ យោងតាមគណនីហ្វេសបុករបស់​វត្តអង្គរជ័យ ស្រុកកៀនស្វាយ នា​ព្រឹកថ្ងៃទី​១៩…

ខេត្តកណ្តាល ៖ ក្រោយពីបញ្ចប់​ពិធីបុណ្យភ្ជុំ​បិណ្ឌរួច​ហើយ ​​គ្រឿង​ទេយ្យទាន​ជាច្រើន​ក៏​ត្រូវ​បានរៀបចំរួច​​ជា​ស្រេច​ ដើម្បីត្រៀមទុក​ចែក​ជូន​បងប្អូន​ជា​ពុទ្ធបរិស័ទ ។ ជាក់ស្តែង​ យោងតាមគណនីហ្វេសបុករបស់​វត្តអង្គរជ័យ ស្រុកកៀនស្វាយ នា​ព្រឹកថ្ងៃទី​១៩ កញ្ញា នេះ បានបង្ហាញ​​ពី​ទេយ្យ​ទានបាន​ដាក់ជាច្រើនជួរ មានដូចជាអង្ករ ទាន ធូប ប្រេងឆា ទឹកត្រី និងទឹកស៊ីអ៊ីវ ដើម្បី​ត្រៀម​ចែកជូនទៅ​​វិញ ។

យោងប្រភពដដែលថា ទេយ្យទានខាងលើ​គឺដើម្បី​ត្រៀម​ចែក​​ជូន​ដល់​តាតា យាយ​យាយ ប៉ូលិស​ ប្រជាការពារ យុវជនស្មាក់ចិត្ត ក្រុមភ្លេង ចុងភៅ អ្នកអនាម័យ និង​អ្នក​ថែសួន សរុបមានចំនួន​១២៦នាក់ ។

សូមបញ្ជាក់​ថា ពិធីបុណ្យកាន់បិណ្ឌរយៈពេល១៥ថ្ងៃ គិតចាប់ពី​៣ កញ្ញា ​រហូតដល់ថ្ងៃទី​១៧ កញ្ញា ដែល​ជាថ្ងៃ​បុណ្យភ្ជុំធំបញ្ចប់នោះ គឺមានបងប្អូនជាពុទ្ធបរិស័ទ​គ្រប់​ទីកន្លែង​ទាំងអស់បាន​នាំ​យកចង្ហាន់​ និងគ្រឿងទេយ្យទាន​​មក​ប្រគេនព្រះសង្ឃ បង្សុល​កូល​ឧទ្ទិស​ដល់​ដូនតាដែលបានចែក​ឋាន​ទៅលោក​ខាង​មុខ​ ។

អត្ថបទសរសេរ ដោយ