ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ទឹកធ្លាក់​ចំការ​ស្វាយ ឆក់​យក​ជីវិត​ភ្ញៀវ​ម្នាក់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​លង់ទឹក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ចំការ​ស្វាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ស្រែ​ជី​ពៅ ឃុំ​មាន​ជ័យ…

ខេត្តបាត់ដំបង ៖ បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​លង់ទឹក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ចំការ​ស្វាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ស្រែ​ជី​ពៅ ឃុំ​មាន​ជ័យ ស្រុក​សំឡូត​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ យឿ​ត ម៉េ​ង​ហួរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។ ហើយ​បើ​តាម​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា យុវជន​រូប​នេះ​បាន​ចុះ​ហែល​លេង​នៅ​កន្លែង​ទឹក​ជ្រៅ ដោយ​គ្មាន​អាវ​សម្រាប់​ពាក់​ការពារ​នោះ​ទេ ហើយ​ទំនងជា​ទឹក​កួច​ខ្លាំង​ផង ទើប​បណ្ដាល​ឱ្យ​លង់​រហូត​បាត់​បង់ជីវិត​បែប​នេះ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ទីកន្លែង​ដែល​មានទឹក​ជ្រៅ​នៅ​រមណីយ​ដ្ឋាន​ទឹកធ្លាក់​ចំការ​ស្វាយ​ដ៏​ពេញ​និយម​មួយ​នេះ ត្រូវ​បាន​ម្ចាស់​រមណីយដ្ឋាន​ដាក់​ស្លាក​សញ្ញា ដើម្បី​ហាមឃាត់​ភ្ញៀវ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ? បានជា​បណ្ដែតបណ្ដោយ​ឱ្យ​ភ្ញៀវ​ចុះ​ហែល​លេង រហូត​មាន​គ្រោះថ្នាក់​បែប​នេះ?

ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា អ្នកបំរើ​ការ​នៅ​រមណីយដ្ឋាន បាន​ប្រាប់ ឬ​ណែនាំ​ភ្ញៀវ​ខ្លះ​ៗ​ដែរ ហាម​មិន​ឱ្យ​ចុះ​ហែល​កន្លែង​ដែល​មានទឹក​ជ្រៅ​នោះ​ទេ តែ​ដោយ​សារ​តែ​មាន​មនុស្ស​ច្រើន​ពេក ទើប​មិន​អាច​គ្រប់គ្រង​បាន ហើយ​ណាមួយ​ភាគច្រើន​ភ្ញៀវ​ដែល​ចុះ​ទៅ​លេង​ទឹក ដោយ​មិន​មាន​អាវ​ពោង​ពាក់​ការពារ​ឡើយ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​លង់ទឹក​ខាងលើ​នោះ បាន​ហែល​ទៅ​កន្លែង​ទឹក​ជ្រៅ ហើយ​គ្មាន​អាវ​ពោង​ពាក់​ការពារ ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ