ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​នៅ​បន្ត​ធ្លាក់​ខ្លាំង​! ធ្វើ​ពលរដ្ឋ​ជា​ច្រើន​​ត្រូវ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ បើ​គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា​ឆ្នាំ​២០២០​នេះ ជាមួយនឹង​អាកាសធាតុ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុងស្រុក​ព្រៃ​នប់ ដែល​បណ្តាល​ឱ្យ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​។ ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​រស់នៅ​ក្នុង​ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ក្រុមការងារ​សង្គ្រោះ…

ស្រុក​ព្រៃ​នប់ ៖ បើ​គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា​ឆ្នាំ​២០២០​នេះ ជាមួយនឹង​អាកាសធាតុ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុងស្រុក​ព្រៃ​នប់ ដែល​បណ្តាល​ឱ្យ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​។

ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​រស់នៅ​ក្នុង​ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ក្រុមការងារ​សង្គ្រោះ មាន​ដូច​ជា​មន្ទីរ​ជំនាញ​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុងស្រុក បន្ត​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នាំ​យក​មក​កាន់​ទីទួល​សុវត្ថិភាព ក្រោយ​ពី​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់ ត្រូវ​បាន​លិចលង់​ជា​បន្តបន្ទាប់​អស់ហើយ​នៅ​រសៀល​ថ្ងៃ​ទី​18 ខែកញ្ញា​នេះ ។

គួររំលឹកថា ៖ ស្ថាន​ភាព​អាកាស​ធាតុ​នៅ​ស្រុក​ស្ទឹង​ហាវ​រសៀល​នេះ​(វីដេអូ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ