ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ភាព​អាកាស​ធាតុ​នៅ​ស្រុក​ស្ទឹង​ហាវ​រសៀល​នេះ​(វីដេអូ)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ ៖ ស្ថាន​ភាព​អាកាស​ធាតុ​នៅ​ស្រុក​ស្ទឹង​ហាវ​ ខណៈ​ពេល​ដែល​មេឃ​​​កំពុងតែ​បង្អុល​ធ្លាក់​​ភ្លៀង​ផង ខ្យល់​​បោក​បក់​ខ្លាំង​ផង នៅ​ចំណុចឆ្នេរ​ពយ​តា​បារាំង ស្ថិត​ក្នុង​ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨…

ខេត្ត​ព្រះ​សីហនុ ៖ ស្ថាន​ភាព​អាកាស​ធាតុ​នៅ​ស្រុក​ស្ទឹង​ហាវ​ ខណៈ​ពេល​ដែល​មេឃ​​​កំពុងតែ​បង្អុល​ធ្លាក់​​ភ្លៀង​ផង ខ្យល់​​បោក​បក់​ខ្លាំង​ផង នៅ​ចំណុចឆ្នេរ​ពយ​តា​បារាំង ស្ថិត​ក្នុង​ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​​២០២០នេះ ។

គួររំលឹកថា កាល​ពី​​យប់​ថ្ងៃទី​១៧ ខែកញ្ញា ចាប់ពី​វេលា​ម៉ោង​១១​យប់​នេះ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ បាន​រង​ឥទ្ធិ​ពល​នៃ​ព្យុះ​ទី​១១ ដែល​មា​ន​ឈ្មោះថា «នូល» បាន​វាយ​ប្រហារ​តំបន់​មួយ​ចំនួន​ក្នុង​ស្រុក​ព្រៃ​នប់ បណ្តាល​ឱ្យ​​រង​នូវ​ការ​ជន់​លិច ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​ធំ។

គួររំលឹក​បន្តថា ស្រប​ពេល​នោះ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ក៏​​ចុះ​ធ្វើការ​សង្គ្រោះ​បន្ទាន់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​មក​កាន់​ទីទួល​សុវត្ថិភាព​ផងដែរ ។ គួររំលឹកថា ៖ ឥទ្ធិពល​នៃ​ព្យុះ​វាយប្រហារ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​ព្រៃ​នប់

គួររំលឹកទៀតថា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​ដដែល​នោះ​ ក៏​បាន​ឆក់​យក​ជីវិត​ក្មេង​ស្រី​តូច​អាយុ​១​ឆ្នាំ​កន្លះ​ម្នាក់​គួរ​ឱ្យ​អាសូរ​ផង​ដែរ ខណៈ​ពេល​​ក្មេង​ស្រី​រង​គ្រោះ​បាន​តោង​ឪពុក​ម្តាយ​ ប៉ុន្តែ​តោង​មិន​ឈ្នះ​ក៏​របូត​ធ្លាក់​ចូល​ទឹកតែ​ម្តង ហើយ​ណាមួយ​ទឹក​ហូរ​កួច​ខ្លាំង​ទៀត​ធ្វើ​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល។ គួររំលឹកបន្តថា ៖ អា​និ​ច្ចា​! ក្មេង​ស្រី​តូច​តោង​ឪពុក​ម្តាយ​ដែរ តែ​របូតដៃ​​ធ្លាក់​ចូល​ទឹក​ពេល​កំពុង​មាន​​ព្យុះ​(វីដេអូ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ