ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាខា អនុ​សាខា ចុះ​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​គ្រួសារ​សព​ក្មេង​ស្រី​រង​គ្រោះ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សាខា​កាក​បាត​ក្រហម​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​លោក គួ​ច…

ខេត្ត​ព្រះ​សីហ​នុ ៖ សាខា​កាក​បាត​ក្រហម​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​លោក គួ​ច ចំរើន ប្រធាន​គណៈ​កម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឲ្យ​មន្ត្រី​សាខា អនុ​សាខា ចុះ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ទ្រី ស្រី​នី អាយុ​១​ឆ្នាំ​៨​ខែ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ដែល​នាំ​ឲ្យ​មានការ​បាក់​ទំនប់ ខូចខាត​ផ្ទះ​សម្បែង ថែម​ទាំង​ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​បាត់បង់​ជីវិត​កាលពី​យប់​ថ្ងែ​ទី​១៧ ខែកញ្ញា នៅ​ក្នុងភូមិ​ត្រពាំង​ស្អុយ​១ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ទៀត​ផង ។

ក្នុង​ឱកាស​នោះ​ដែរ លោកនាយក​សាខា បាន​ពាំនាំ​នូវ​ក្តី​នឹករលឹក​ការ​សោកស្តាយ​ពី​សំណាក់​លោក​ប្រធាន​គណៈកម្មាធិការ​សាខា លោក​ប្រធានកិត្តិយស​សាខា ចំពោះ​ការ​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់​របស់​គ្រួសារ​នៃ​សព ។ លោកនាយក​ក៏​បាន​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​សព សូម​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

ជាមួយ​គ្នា​នោះ សាខា​កាក​បាត​ក្រហម​ក៏​បាន​នាំ​យក​សម្ភារ​ចូលរួម​បុណ្យសព​ផង​ដែរ ដែល​មាន​ដូច​ជា ៖ អង្ករ​២​បាវ (​ហាសិប​គីឡូក្រាម​), ត្រីខ​២​យួរ​, មី​២​កេស​, កន្ទេល​២, ប្រេងឆា​២​កា​ដុ​ង​, ទឹក​ស៊ី​អី​វ​២​យួរ​, តង់​២, សាប៊ូ​កក់សក់​២​ដប​, សាប៊ូ​ដូ​ស​ខ្លួន​២​ដប​, ច្រាស់​ដុសធ្មេញ ២, ថ្នាំ​ដុស​២​ប្រអប់​, ខោអាវ​២​កញ្ចប់​, ស្បែកជើង​២​គូ ឃី​ត​២ (​មុង​២ ភួយ​២ សា​រ៉ុ​ង​២ ក្រ​ម៉ា​២ មុង​២ ) និង​ថវិកា​ចំនួន​១​លាន​រៀល​ផង​ដែរ ។

គួររំលឹកថា ក្មេង​ស្រី​អាយុ​១​ឆ្នាំ​កន្លះ​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ជំនន់​ទឹកភ្លៀង ខណៈ​ពេល​ដែល​​ស្រុក​ព្រៃ​នប់​បាន​រង​ឥទ្ធិពល​នៃ​ព្យុះ​ទី​១១ ឈ្មោះ​ថា «​នូ​ល​» កំពុង​វាយប្រហារ បណ្តាល​ឱ្យ​ទឹក​ជន់​លិច​ចូល​ក្នុងផ្ទះ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​បាន​តោង​ឪពុក​ម្តាយ​ដែរ ប៉ុន្តែ​តោង​មិន​ឈ្នះ​ក៏​របូត​ធ្លាក់​ចូល​ទឹកតែ​ម្តង ហើយ​ណាមួយ​ទឹក​ហូរ​កួច​ខ្លាំង​ទៀត​ធ្វើ​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល ។

គួររំលឹក​ទៀតថា ៖ អា​និ​ច្ចា​! ក្មេង​ស្រី​តូច​តោង​ឪពុក​ម្តាយ​ដែរ តែ​របូតដៃ​ធ្លាក់​ចូល​ទឹក​ពេល​កំពុង​មាន​ព្យុះ​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ