គន្លឹះ​ងាយ​ៗ​ក្នុង​ការ​ធ្វើការ Freelance ដោយ​ជោគជ័យ


លោក​ស្ទេ​ហ្វេ​ន ចរ​ជី (Stefan Georgi) បាន​ធ្វើការ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ឆ្នាំ ២០១១ មុន​ពេល​ដែល​ឃើញ​មិត្ត​ស្រី​របស់​ខ្លួន​ធ្វើការ​ជា​អ្នកនិពន្ធ Freelance ដោយ​សប្បាយចិត្ត​។ លោក​ក៏​បាន​សម្រេចចិត្ត​ធ្វើការ Freelance ដូច​មិត្ត​ស្រី​ខ្លួន​ដែរ​។ តាំងពី​ពេល​នោះ​មក​លោក​បាន​ធ្វើ​ជា​អ្នក​និពន្ធ Freelance ដែល​រក​ចំណូល​បាន​ប្រមាណ ៤៣២,០០០​ដុល្លារ​ទៅ​ហើយ​ក្នុងឆ្នាំនេះ​។
ខាងក្រោម គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​លោក​បាន​ចែករំលែក​សម្រាប់​អ្នក​ដែល​ចង់​ធ្វើការ Freelance ដោយ​ជោគជ័យ ៖

១. ចាត់​ទុក​ខ្លួនឯង​ជា​ម្ចាស់​អាជីវកម្ម
រាល់ពេល​ដែល​អ្នក​សម្រេចចិត្ត​ទទួលយក​ការងារ Freelance ជា​ការងារ​ក្រៅ​ម៉ោង ឬ​ការងារ​ពេញ​ម៉ោង អ្នក​ត្រូវ​ចង​ចាំ​ថា អ្នក​ប្រៀប​បានជា​ម្ចាស់​អាជីវកម្ម​ដែល​លក់​សេវាកម្ម​របស់​អ្នក​ឲ្យ​ទៅ​អតិថិជន​ដែរ​។ អ្នក​នឹង​ត្រូវ​គ្រប់គ្រង​ផ្នែក​លក់ ផ្នែក​សេវាកម្ម​បម្រើ​អតិថិជន គ្រប់គ្រង​គម្រោង និង​ការ​ពិនិត្យ​គុណភាព និង​ដឹក​ជញ្ជូន​ផង​ដែរ​។

អ្នក​ត្រូវ​គិត​ពី​ចំណុច​ដែល​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​បន្ត​មាន​ភ​ឫ​ព​ជោគជ័យ អាច​ទាក់ទាញ​អតិថិជន​បាន​ច្រើន និង​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​ក្នុង​ទីផ្សារ​ដែល​មាន​ដៃគូ​ប្រកួតប្រជែង​ដទៃ។

២. ត្រូវ​រក្សា​ភាព​ជាក់ស្តែង​ពី​ពេលវេលា​ដែល​អ្នក​ត្រូវការ​ដើម្បី​បញ្ចប់​គម្រោង
ពេលវេលា​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​អ្នក​ត្រូវ​តែ​ធានា​ថា​អ្នក​អាច​បញ្ចប់​ការងារ​ឲ្យ​ទាន់​ពេលវេលា​ដែល​បាន​កំណត់​។ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ថា អ្នក​ត្រូវការ​ពេល​ប៉ុន្មាន​ដើម្បី​បញ្ចប់​ការងារ​នីមួយ​ៗ និង​ចាត់ចែង​ពេលវេលា​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់​។

ការ​មិន​អាច​បញ្ចប់​កិច្ចការ​តាម​ពេល​កំណត់​នឹង​ធ្វើ​ឲ្យ​អតិថិជន​គិត​ថា​អ្នក​មិន​អាច​ពឹងផ្អែក​បាន​។

៣. ចាត់​ទុក​ខ្លួនឯង​ជា​ការ​វិនិយោគ
ពេល​ដែល​អ្នក​កំពុង​គិត​ពី​ថ្លៃ​ដែល​អ្នក​ចង់​ទាមទារ​សម្រាប់​ពេលវេលា​របស់​អ្នក អ្នក​មិន​គួរ​ខ្លាច​ក្នុង​ការ​ទាមទារ​ខ្ពស់​ទេ​ប្រសិនបើ​អ្នក​ជឿជាក់​លើស​សមត្ថភាព​និង​បទ​ពិសោធន៍​របស់​អ្នក​។

មូលហេតុ​ដែល​ក្រុមហ៊ុន​ភាគច្រើន​មក​រក​អ្នក​គឺ​មក​ពី​ពួក​គេ​គិត​ថា​អ្នក​អាច​ជួយ​ឲ្យ​ពួក​គេ​សម្រេច​បាន​គោលដៅ​របស់​ពួក​គេ​បាន​។ មាន​ន័យ​ថា​ពួក​គេ​ត្រូវការ​អ្នក និង​សេវាកម្ម​របស់​អ្នក​។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ