ប្រភេទបុគ្គលិកដែលមហាសេដ្ឋីជេហ្វ បេសូស ស្វែងរកពេលចាប់ផ្តើមដំបូង
កាលពីឆ្នាំ ១៩៩៤ លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលបច្ចុប្បន្នជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon…
កាលពីឆ្នាំ ១៩៩៤ លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលបច្ចុប្បន្នជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon…
កាលពីឆ្នាំ ១៩៩៤ លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលបច្ចុប្បន្នជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ព្រមទាំងជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកបានប្រកាសរកបុគ្គលិកដំបូងគេបង្អស់សម្រាប់ក្រុមហ៊ុនរបស់លោក។
យោងទៅតាមការប្រកាសស្វែងរកបុគ្គលោកនោះ លោកបានសរសេរថា លោកកំពុងតែរក Developer ដែលមានទេពកោសល្យ ដើម្បីជួយដឹកនាំការធ្វើពាណិជ្ជកម្មលើអ៊ីនធើរណែត។ ហើយវាជាស្តង់ដាដែលលោកបេសូស បានព្យាយាមរក្សាក្នុងថ្ងៃនេះផងដែរ។ លោកបានសរសេរថា បេក្ខជនត្រូវតែមានសមត្ថភាពក្នុងការបង្កើតប្រព័ន្ធដែលធំ និងស្មុគស្មាញក្នុងទំហំធំជាងអ្វីដែលមនុស្សមានសមត្ថភាពគិតថា ពួកគេអាចធ្វើបាន។
នេះជាគោលការណ៍សំខាន់សម្រាប់ការប្រកបការងារដែលបានជួយឲ្យលោកបេសូសធ្វើឲ្យ Amazon ក្លាយជាក្រុមហ៊ុនដែលធំជាងគេលើលោកដែរ។ លោកធ្លាប់បាននិយាយកាលពីឆ្នាំ ១៩៩៧ ថា ការស្វែងរកបុគ្គលិករបស់លោកនៅឆ្នាំ ១៩៩៤ គឺជាកត្តាសំខាន់ជាងគេដែលនាំយកភាពជោគជ័យឲ្យទៅ Amazon.com។
លោកបានអះអាងថា «ភាពជោគជ័យកាលពីឆ្នាំមុន គឺជាលទ្ធផលនៃក្រុមមនុស្សដែលមានទេពកោសល្យ ឆ្លាតវៃ និងខិតខំប្រឹងប្រែងធ្វើការមួយ ហើយខ្ញុំមានមោទនភាពដែលខ្ញុំស្ថិតក្នុងក្រុមនេះដែរ »។
លោកបានបន្ថែមទៀតថា «វាមិនងាយស្រួលទេ ក្នុងការធ្វើការនៅទីនេះ ប៉ុន្តែពួកយើងកំពុងតែសហការក្នុងការបង្កើតអ្វីមួយដែលសំខាន់ អ្វីដែលមានប្រយោជន៍ដល់អតិថិជន អ្វីដែលពួកយើងអាចនិយាយប្រាប់ចៅៗបាន។ អ្វីទាំងនេះមិនងាយស្រួលទេ។ ពួកយើងពិតជាសំណាងល្អណាស់ក្នុងការមានក្រុមបុគ្គលិកដែលប្តេជ្ញា និងលះបង់សម្រាប់ Amazon.com»។
ប្រមាណ ២០ឆ្នាំក្រោយមក ការមានស្តង់ដាខ្ពស់របស់ Amazon បន្តជាគោលការណ៍សំខាន់របស់ក្រុមហ៊ុន។
Amazon ត្រូវបានរិះគន់ថា បង្ខំឲ្យបុគ្គលិកធ្វើការខ្លាំងពេកក្នុងបរិស្ថានធ្វើការដែលមិនល្អ។ ទោះជា Amazon បានបដិសេធនឹងការចោទប្រកាន់នេះពិតមែនក្តី ពួកគេក៏បានសម្របខ្លួនទៅតាមការទាមទារមួយចំនួនរបស់បុគ្គលិកដែរដូចជាការតម្លើងប្រាក់បៀវត្សន៍ជាដើម។
ចែករំលែកព័តមាននេះ