កំហុសឆ្គង​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​និស្សិត​ខាត​លុយ


ការ​ឈាន​ចូល​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ គឺជា​ពេល​ដ៏​រំភើប​សម្រាប់​មនុស្ស​ជា​ច្រើន ព្រោះ​វា​អនុញ្ញាត​ឲ្យ​យុវវ័យ​បង្កើន​ចំណេះដឹង ខណៈ​ដែល​រកបាន​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត និង​ជួប​ជាមួយ​មិត្ត​ដែល​នឹង​រាប់អាន​គ្នា​អស់​មួយ​ជីវិត​ជាដើម​។ ប៉ុន្តែ​ដំណាក់កាល​មួយ​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។

ដើម្បី​ជៀសវាង​ការ​ខាតបង់​លុយ និស្សិត​ត្រូវ​តែ​ជៀសវាង​ប្រព្រឹត្ត​កំហុសឆ្គង​ខាងក្រោម​នេះ ៖

១. ទិញ​ឧបករណ៍​ដែល​ថ្មី​ជាងគេ និង​ថ្លៃ​ជាងគេ
បច្ចុប្បន្ន​នេះ និស្សិត​ស្ទើរតែ​មិន​អាច​ឆ្លងកាត់​សាកលវិទ្យាល័យ​ដោយ​មិន​មាន​កុំព្យូទ័រ ប៉ុន្តែ​និស្សិត​មិន​ចាំបាច់​ទិញ​កុំព្យូទ័រ​ដែល​ថ្មី​ជាងគេ និង​ថ្លៃ​ជាងគេ​ទេ​ប្រសិនបើ​មិន​ត្រូវការ​ចាំបាច់​។ លើស​ពី​នេះ​ទៅ​ទៀត មាន​ឧបករណ៍​មួយ​ចំនួន​ដែល​វា​ជួយ​ច្រើន​ដល់​ការ​សិក្សា​ឡើយ​ដូច​ជា​ថា​ប្លេ​ត ឬ​ទូរស័ព្ទ​ទី​ពីរ​ជាដើម​។

២. ទិញ​សៀវភៅ​ពី​កន្លែង​លក់​សៀវភៅ​ក្នុង​សាលា
មុន​ពេល​អ្នក​ចាប់ផ្តើម​ចូលរួម អ្នក​គួរតែ​ទាក់ទង​ទៅ​កាន់​សាស្ត្រាចារ្យ​របស់​អ្នក​ដើម្បី​ដឹង​ថា​អ្នក​ចាំបាច់​ត្រូវ​ទិញ​សៀវភៅ​សម្រាប់​គ្រប់មុខ​វិជ្ជា​ដែរ​ឬទេ ឬ​សាស្ត្រាចារ្យ​របស់​អ្នកមាន​ផ្តល់​ជា Soft Copy ដែល​អ្នក​អាច​អាន​បាន​តាម​កុំព្យូទ័រ​ដែរ​ឬទេ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​ខ្ចី​សៀវភៅ​ពី​សិស្ស​ច្បង​ដែល​បាន​រៀន​រួច ឬ​សុំ​ពួក​គេ​ធ្វើការ​ថតចម្លង​ត​ក៏​ល្អ​ជាង​ទិញ​ផ្ទាល់​ដែរ​។

៣. មិន​ប្រើ​កាត​សិស្ស​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ
កាត​សិស្ស​របស់​អ្នក​អាច​ជួយ​សន្សំ​លុយ​ឲ្យ​អ្នក​ដែរ​ប្រសិនបើ​អ្នកធ្វើការ​ស្រាវជ្រាវ​មើល​ថា មាន​កន្លែង​ណាខ្លះ​ដែល​ផ្តល់​ការ​បញ្ចុះតម្លៃ​ដល់​និស្សិត​។ ដោយហេតុ​ដូចនេះ​អ្នក​គួរតែ​ទុក​កាត​សិស្ស​របស់​អ្នក​តាម​ខ្លួន​ជា​និច្ច​។

៤. មិន​ចាត់ចែង​លុយ​ឲ្យ​បាន​ល្អ
និស្សិត​ប្រហែលជា​គិត​ថា ខ្លួន​មាន​ឯករាជ្យ​ភាព​ជាង​មុន​បន្ទាប់​ពី​បាន​ចូល​រៀន​ក្នុង​សាកល​វិទ្យា​ល័យ ប៉ុន្តែ​អ្នក​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ និង​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ ជា​ពិសេស​រឿង​លុយ​។ ប្រសិន​បើ​អ្នក​មិន​តាមដាន​ការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ អ្នក​ងាយ​នឹង​ចាយ​លុយ​អស់ពី​ខ្លួន​ណាស់​ជា​ពិសេស​ក្នុង​ពេល​ដែល​និស្សិត​មាន​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​ការ​កម្សាន្ត​ដូច​ពេល​ប​ច្ចុ​ប្ប​នេះ​។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ