ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​បា​ហ្វេ​ត ៖ អ្នក​អាច​បង្កើន​កម្រិត​នៃ​ការ​ជោគជ័យ​ដោយ​ធ្វើការ​សម្រេច​​ចិត្តធំ​មួយ

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី​វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) គឺជា​វិនិយោគិន​ដ៏​ជោគជ័យ​មួយ​រួប និង​ជា​អ្នកគាំទ្រ​ការ​អភិវឌ្ឍន៍​ខ្លួន​ដែល​ពោរពេញ​ទៅ​ដោយ​ដំបូន្មាន​ល្អ​ៗ ដើម្បី​ចែករំលែក​ដល់​អ្នក​ដទៃ​ផង​ដែរ​។ ដំបូន្មាន​ដ៏​មាន​តម្លៃ​មួយ ជា​ពិសេស​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​ប្រឈម​មុខ​នឹង​កូ​វី​ដ ១៩…

លោក​មហាសេដ្ឋី​វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) គឺជា​វិនិយោគិន​ដ៏​ជោគជ័យ​មួយ​រួប និង​ជា​អ្នកគាំទ្រ​ការ​អភិវឌ្ឍន៍​ខ្លួន​ដែល​ពោរពេញ​ទៅ​ដោយ​ដំបូន្មាន​ល្អ​ៗ ដើម្បី​ចែករំលែក​ដល់​អ្នក​ដទៃ​ផង​ដែរ​។ ដំបូន្មាន​ដ៏​មាន​តម្លៃ​មួយ ជា​ពិសេស​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​ប្រឈម​មុខ​នឹង​កូ​វី​ដ ១៩ នេះ​គឺ «​ក្នុង​ពិភព​អាជីវកម្ម មនុស្ស​ដែល​ជោគជ័យ​ជាងគេ គឺជា​មនុស្ស​ដែល​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​»​។

តើ​អ្នកមាន​ដែល​គិត​ពី​វា​ទេ ខណៈ​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជា​រៀងរាល់ថ្ងៃ? មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​ខិតខំ​ធ្វើការ​រហូត​លាយឡំ​ជាមួយនឹង​ពេល​សម្រាក និង​ពេល​ទុក​ចំណាយ​ជាមួយ​ក្រុម​គ្រួសារ ខណៈ​ដែល​នៅ​តែ​មិន​អាច​រក​ចំណូល​បាន​គ្រប់គ្រាន់​ក្នុង​ការ​ប្តូរ​យក​ជីវភាព​ធូរធា​ដដែល​។

ប៉ុន្តែ​ផ្នត់គំនិត​នេះ នឹង​ផ្លាស់​ប្តូរ ប្រសិនបើ​អ្នក​ពិតជា​ស្រលាញ់​ការងារ និង​មនុស្ស​ដែល​អ្នកធ្វើការ​ជាមួយ​ពិតមែន​។

លោក​ធី​ម ឃុ​ក (Tim Cook) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Apple ក៏​បាន​ផ្តល់​ដំបូន្មាន​នេះ​ដែរ និង​បាន​អះអាង​ថា វា​ជា​អ្វី​ដែល​បង្ក​ឲ្យ​លោក​ជោគជ័យ​ដូច​សព្វថ្ងៃ​។ យោង​ទៅ​តាម​លោក ឃុ​ក បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ការងារ​របស់​ខ្លួន គឺ​មក​ពី​ពួក​គេ​មិន​ទាន់​រកបាន​អ្វី​ដែល​ខ្លួន​ស្រលាញ់​ពិតប្រាកដ និង​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ជួយ​ដល់​អ្នក​ដទៃ​បាន​។

ហើយ​ការ​រកបាន​ការងារ​ទាំងនេះ គឺជា​កត្តា​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទទួល​បាន​ជីវិត​ដែល​ស្កប់ស្កល់ និង​មាន​សុភមង្គល​។ ពេល​ដែល​អ្នកមាន​សុភមង្គល អ្នក​នឹង​មាន​ទឹកចិត្ត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​លើ​ការងារ​ផង​ដែរ​។

ពេល​ដែល​អ្នក​ស្រលាញ់​ការងារ​របស់​អ្នក អ្នកមាន​ចិត្ត​ចង់​ធ្វើការ​ព្រោះ​អ្នក​ជឿជាក់​លើ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ និង​ឥទ្ធិពល​ដែល​ការងារ​របស់​អ្នក​អាច​ជះ​លើ​អ្នក​ដទៃ​ដែល​អ្នក​ព្យាយាម​ជួយ និង​បម្រើ​។ លើស​ពី​នេះ​ទៅ​ទៀត ពេល​ដែល​អ្នក​ស្រលាញ់​ការងារ​របស់​អ្នក វា​មិន​ត្រឹមតែ​ជា​ការងារ​ទៀត​ឡើយ​។ តែ​វា​ប្រៀប​បានជា​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​ក្រោកពីដំណេក​ជា​រៀងរាល់ថ្ងៃ​ទៅ​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ