ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​និ​ច្ចា​! ក្មេង​ស្រី​តូច​តោង​ឪពុក​ម្តាយ​ដែរ តែ​របូតដៃ​​ធ្លាក់​ចូល​ទឹក​ពេល​កំពុង​មាន​​ព្យុះ​(វីដេអូ)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ ក្មេង​ស្រី​អាយុ​១​ឆ្នាំ​កន្លះ​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ជំនន់​ទឹកភ្លៀង ខណៈ​ពេល​ដែល​ស្រុក​ព្រៃ​នប់​បាន​រង​ឥទ្ធិពល​នៃ​ព្យុះ​ទី​១១ ឈ្មោះ​ថា «​នូ​ល​» កំពុង​វាយប្រហារ បណ្តាល​ឱ្យ​ទឹក​ជន់​លិច​ចូល​ក្នុងផ្ទះ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​បាន​តោង​ឪពុក​ម្តាយ​ដែរ ប៉ុន្តែ​តោង​មិន​ឈ្នះ​ក៏​របូត​ធ្លាក់​ចូល​ទឹកតែ​ម្តង…

ស្រុក​ព្រៃ​នប់ ៖ ក្មេង​ស្រី​អាយុ​១​ឆ្នាំ​កន្លះ​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ជំនន់​ទឹកភ្លៀង ខណៈ​ពេល​ដែល​ស្រុក​ព្រៃ​នប់​បាន​រង​ឥទ្ធិពល​នៃ​ព្យុះ​ទី​១១ ឈ្មោះ​ថា «​នូ​ល​» កំពុង​វាយប្រហារ បណ្តាល​ឱ្យ​ទឹក​ជន់​លិច​ចូល​ក្នុងផ្ទះ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​បាន​តោង​ឪពុក​ម្តាយ​ដែរ ប៉ុន្តែ​តោង​មិន​ឈ្នះ​ក៏​របូត​ធ្លាក់​ចូល​ទឹកតែ​ម្តង ហើយ​ណាមួយ​ទឹក​ហូរ​កួច​ខ្លាំង​ទៀត​ធ្វើ​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល ។

បើ​តាម​ប្រភព​ពី​អាជ្ញាធរ​ខេត្ត​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ខាងលើ​ឈ្មោះ វុ​ទ្ធី ស្រី​នី អាយុ​១​ឆ្នាំ​កន្លះ រស់នៅ​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ត្រូវ​បាន​បាត់បង់​ជីវិត​ក្រោយ​ពី​មានទឹក​លិចលង់​ហូរ​ចូល​ផ្ទះ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ដោយសារ​ឪពុក​ម្តាយ​មានកូន​ជា​ច្រើន​នាក់ ណាមួយ​តោង​មិន​ឈ្នះ​ផង​ក៏​ធ្វើ​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​របូតដៃ​ធ្លាក់​ចូល​ទឹកតែ​ម្តង ។

អាជ្ញាធរ​ខេត្ត​បន្ត​ថា នៅ​គ្រានោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​តោង​ដើមឈើ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ទឹក​ហូរ​ខ្លាំង​ពេក ចំណែក​ក្រុម​សង្គ្រោះ​ចូល​ទៅ​ជិត​ដល់​ដែរ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ព្រោះ​ទឹក​ហូរ​យ៉ាង​ខ្លាំង ។ ក្រោយ​ពេល​កើតហេតុ សព​ក្មេង​ស្រី​ត្រូវ​បាន​ក្រុម​សង្គ្រោះ​រក​ឃើញ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ រួច​ក៏​ប្រគល់​ជូន​គ្រួសារ​សព ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​រំលឹក​ថា អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ធ្វើការ​សង្គ្រោះ​បន្ទាន់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​នាំ​មក​កាន់​ទីទួល​សុវត្ថិភាព ព្រោះតែ​ឥទ្ធិពល​នៃ​ព្យុះ​ទី​១១ មានឈ្មោះ​ថា «​នូ​ល​» ហើយ​ឥទ្ធិពល​នេះ បាន​បណ្តាល​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ ទទួល​រង​នូវ​ការ​ជន់​លិច ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​ធំ ចាប់ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។

រីឯ​ពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ជួយ​សង្គ្រោះ​យក​ទៅ​កាន់​ទីទួល​សុវត្ថិភាព​នេះ គឺ​មាន​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ទួល​ទទឹង និង​ឃុំ​អណ្ដូង​ថ្ម ដែល​ភាគច្រើន​ទីលំនៅ​របស់​ពួក​គាត់​ជា​តំបន់​ទំនាប​ខ្លាំង ។

គួរ​រំលឹក​ទៀត​ថា ឥទ្ធិពល​នៃ​ព្យុះ​វាយប្រហារ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​ព្រៃ​នប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ