ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូប​២៣០​តូប​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង ត្រូវ​បំផ្លាញ​ខ្ទេច​ព្រោះតែ​អណ្តាតភ្លើង

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​គិត​ត្រឹម​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ អគ្គី​ភ័យ​ដែល​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង​នោះ​បាន​រលត់​ទៅ​វិញ ហើយ​ក៏​គ្រប់គ្រង​បាន​១០០​ភាគរយ​ផង​ដែរ ដោយសារ​តែ​មានការ​អន្តរាគមន៍​ពី​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២៣​គ្រឿង តាម​បណ្តាល​ស្រុក​អង្គភាព​។ លោក​ភួង…

ខេត្តតាកែវ ៖ បើ​គិត​ត្រឹម​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ អគ្គី​ភ័យ​ដែល​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង​នោះ​បាន​រលត់​ទៅ​វិញ ហើយ​ក៏​គ្រប់គ្រង​បាន​១០០​ភាគរយ​ផង​ដែរ ដោយសារ​តែ​មានការ​អន្តរាគមន៍​ពី​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២៣​គ្រឿង តាម​បណ្តាល​ស្រុក​អង្គភាព​។

លោក​ភួង ឈី​ម អភិបាលស្រុក​បាទី បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា តូប​លក់ដូរ​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង​នោះ បើ​យោង​តាម​ចំនួន​តូប​សរុប​មាន​ចំនួន​២៨៣​តូប ហើយ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​អស់​ចំនួន​២៣០​តូប ស្មើនឹង​៩០​ភាគរយ នេះ​បើ​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ ។

លោក​អភិបាលស្រុក​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ហេតុការណ៍​នោះ​បាន​កើតឡើង​ភ្លាម ក៏​មានការ​បញ្ជា​ដឹកនាំ​ពី​ផ្ទាល់​លោក​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ជួយ​ស្រុក​បាទី គណៈ​បញ្ជាការ​ឯកភាព និង​លោកស្នងការ​នគរបាល​ខេត្ត ព្រមទាំង​ក្រុម​ពន្លត់​អគ្គិភ័យ ជា​ច្រើន​អង្គភាព​ផង​ដែរ ។ ហើយ​ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ផ្ទុះ​ហ្គា​ស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​បំផ្លាញ​ផ្សារ​សំរោង​យ៉ោ​ង​យ៉ាង​ខ្លាំង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ លុះ​នៅ​ព្រឹក​ថ្ងែ​ទី​១៨ កញ្ញា​នេះ គេ​បាន​បានឃើញ​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​ពី​ស្ថានភាព​ភ្លើង​ឆេះ​ផ្សារ​នេះ​ផង​ដែរ​។

គួរ​រំលឹក​ថា ៖ អណ្តាតភ្លើង​លេប​ត្របាក់​ផ្សារ​សំរោង​យ៉ាង​សន្ធោសន្ធៅ​ទាំង​យប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ