ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ហ្វ៉ី​ជី​ស្វាគមន៍​លោក​ថា​ក់​ស៊ី​ន ជា​និច្ច បើ​លោក​ចង់ទៅ​រស់នៅ

13 ឆ្នាំ មុន

រដ្ឋាភិបាលបណ្ដោះអាសន្ន​របស់​ប្រទេសហ្វ៉ី​ជី បាន​ប្រកាស​ថា ខ្លួន​នឹង​ស្វាគមន៍​លោកថា​ក់​ស៊ី​ន ជា​និច្ច ប្រសិនបើ​លោក​ថា​ក់​ស៊ី​នចង់ទៅ​រស់នៅ​ក្នុង​ប្រទេស​ហ្វ៉ី​ជី។ រដ្ឋាភិបាលហ្វ៉ី​ជី​បាន​ប្រកាស​ដូច្នេះ​នៅ​ពេល​មាន​លេចឮព័ត៌មាន​ថា លោក​ថា​ក់​ស៊ី​ន អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ដ៏​មាន​ប្រជាប្រិយភាព កំពុង​មានបំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វ៉ី​ជី ។

យោង​តាម​ក្រុម​មន្ដ្រី​នៃ​រដ្ឋាភិបាល​ហ្វ៉ី​ជី បានឱ្យ​ដឹង​ថា លោក​ថា​ក់​ស៊ី​ន អាច​ទៅ​រស់នៅក្នុង​ប្រទេស​ហ្វ៉ី​ជី​ពេល​ណា​ក៏​បាន ពីព្រោះ​រវាងប្រទេស​ថៃ និង​ប្រទេស​ហ្វ៉ី​ជី​ពុំ​ទាន់​មាន​សន្ធិ សញ្ញា​ធ្វើ​បត្យាប័ន​នៅឡើយ​ទេ។ ទោះបីជាបែប​ណា នៅ​ពេល​នេះ​គេ​មិនដឹង​ថា តើ​លោកថា​ក់​ស៊ី​ន កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​អា​រ៉ាប់រួម​នៅឡើយ ឬ​នៅ​ក្នុង​ប្រទេស​ហ្វ៉ី​ជី​នោះទេ ?