ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមពាក្យសម្តីសោះ! ២ក្រុមបើក​ឆាក​ប្រយុទ្ធ​គ្នា​ផ្អើលហាង​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កន្លងទៅនេះ​​ថា ជនសង្ស័យ​​ចំនួន​២​ក្រុម​ សរុប​មាន​គ្នា​ចំនួន​៨​នាក់…

ខេត្តសៀមរាប ៖ ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កន្លងទៅនេះ​​ថា ជនសង្ស័យ​​ចំនួន​២​ក្រុម​ សរុប​មាន​គ្នា​ចំនួន​៨​នាក់ ​ដែល​បាន​នាំ​គ្នា​ចូល​ផឹក​ក្នុង​ហាង​​មួយកន្លែង​ ​ហើយ​ក៏​​បាន​ទាស់​ពាក្យ​សម្តី​​គ្នា រ​ហូតឈានដល់​ការ​​វាយតប់​គ្នា បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។

ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ឆ្នាំ ២០២០ ស្ថិត​នៅ​ត្រង់​ចំណុច​ក្នុង​ហាង​ផឹកស៊ី​​មួយកន្លែង​ ស្ថិត​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​​សៀមរាប​ ខេត្តសៀមរាប​។

លោក​ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​បន្ត​ថា ជនសង្ស័យ​ទាំង៨នាក់​ខាងលើ​នេះ​រួម​មាន​៖១-​ឈ្មោះ ប៉ូ សុង​ស៊ា​ង ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​ក្រុង​-​ខេត្ត សៀមរាប ​២-​ឈ្មោះ សា​រុន ម៉ា​រ៉ា​ថេ​ន ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ​៣-​ឈ្មោះ ថន ប៊ុ​ន​ឡុ​ង ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​ខេត្ត​សៀម​រាប ៤-​ឈ្មោះ អិន លី​ហួរ ភេទ​ប្រុស អាយុ​១៨ឆ្នាំ មុខរបរ​សិស្ស​ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្វាយ​ដង្គុំ សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​ ​។

៥-​ឈ្មោះ ឡុ​ញ យូ​ណា​ថា​ន ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ​ក្រុង​សៀមរាប ​ខេត្តសៀមរាប​ ​៦-​ឈ្មោះ​ធឹ​ម សុ​ធន ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មុ​របរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​ថ្មី​ សង្កាត់​ទឹក​វិល ​ក្រុង​សៀមរាប ​ខេត្តសៀមរាប ​៧-​ឈ្មោះ សួន ពិ​សែន ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​ខេត្តសៀមរាប និង​៨-​ឈ្មោះ ប៉ូ សុង​ហុង ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មុខ​របរ​​ជាង​សិប្បកម្ម​ឈើ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​ខេត្តសៀមរាប ។​

លោក​ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​បន្តទៀត​ថា នៅវេលាម៉ោងកើតហេតុ​ខាងលើ​ ក្រុម​ជនសង្ស័យ​ចំនួន២ក្រុម មានគ្នាសរុប​​៨​នាក់​ បាន​នាំ​គ្នា​ចូល​ផឹកស៊ី​នៅ​ក្នុង​ហាង​ខាងលើ ​បន្ទាប់មក​​ក៏​​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​នៅ​ពេល​ផឹកស៊ី ​រហូតឈានដល់ការ​​អំពើ​ហិង្សា​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​យក​កៅអី​ដែក​គប់​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្ដាល​ឱ្យម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នៅ​ត្រង់​ចិញ្ចើម​ខាងស្ដាំ​និង​ផុង​លលាដ៍ក្បាល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ។

ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​កន្លែង​កើ​ត​ហេតុ ហើយ​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​មក​ធ្វើការ​សួរ​នាំ ​។ ​បន្ទាប់​ពី​ការ​សាកសួរ​ ជន​សង្ស័យ​ទាំង​៨​នាក់​បាន​ឆ្លើយ​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​ចូល​ផឹកស៊ី ​ហើយ​បាន​ទាស់​ពាក្យ​សម្តី​គ្នា និង​ប្រើ​អំពើ​ហិង្សា​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ប្រាកដ​មែន​ ។

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​ក្រុម​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ