ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ស្មានមិនដល់​! យកអង្រឹងចងជាប់ទូ លុះឡើងដេក រលំសង្កត់​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ បុរស​ម្នាក់​បាន​​បាត់បង់ជីវិត​​ភ្លាម​ៗ​ ​បន្ទាប់ពីជនរងគ្រោះ​​យក​អង្រឹង​ទៅ​ចង​ជាមួយ​នឹង​ទូឈើ​ដាក់​ខោអាវ​ ហើយឡើងជិះ រួច​ប្រះ​ខ្លួនដេក ស្រាប់​តែ​ដួល​រលំ​​ទូនោះសង្កត់ពីលើ​​ត្រូវ​ចំ​ក្បាល​ បណ្តាល​ឱ្យ​ជនរងគ្រោះបាត់បង់ជីវិតតែម្តង​។ ហេតុការណ៍​​ខាងលើនេះ​បង្ករ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៦ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា​ឆ្នាំ​២០២០…

ខេត្តរតនគិរី​ ៖ បុរស​ម្នាក់​បាន​​បាត់បង់ជីវិត​​ភ្លាម​ៗ​ ​បន្ទាប់ពីជនរងគ្រោះ​​យក​អង្រឹង​ទៅ​ចង​ជាមួយ​នឹង​ទូឈើ​ដាក់​ខោអាវ​ ហើយឡើងជិះ រួច​ប្រះ​ខ្លួនដេក ស្រាប់​តែ​ដួល​រលំ​​ទូនោះសង្កត់ពីលើ​​ត្រូវ​ចំ​ក្បាល​ បណ្តាល​ឱ្យ​ជនរងគ្រោះបាត់បង់ជីវិតតែម្តង​។

ហេតុការណ៍​​ខាងលើនេះ​បង្ករ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៦ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា​ឆ្នាំ​២០២០ ត្រង់​ចំណុច​​ក្នុង​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​លំ​ផាត់​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហេង នូវ
ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើ​​ត​ហេតុ​ខាង​លើ​។

តាម​ប្រភពដដែល​បាន​​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​យក​អង្រឹង​ទៅ​ចង​ជាប់​ជាមួយ​នឹង​ទូឈើ​ដាក់ខោអាវ​មួយ ហើយ​ក៏​​ឡើងជិះ និង​​ប្រះ​ខ្លួនដេក​ទៅ​ក្នុងអង្រឹង​​នោះ​តែ ស្រាប់តែ​ទូ​ឈើ​មួយ​នោះ​ក៏​បាន​ដួល​រលំ​ទាំង​កំរោល​សង្កត់​ពី​លើជនរងគ្រោះ​ត្រូវ​ចំ​ក្បាល​បែក​ បណ្តាល​ឱ្យ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​​កើត​​ហេតុតែ​ម្តង​។

​ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ស្រុក​លំ​ផាត់​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បា​ឃុំ​តាង​ក៏​បាន​ចុះ​ទៅ​ដល់​ធ្វើ​​ការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ហើយ​ក៏​បាន​ប្រគល់​សព​ឱ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ