ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ពី​មហាសេដ្ឋី​ឃ្យូ​បេន ដែល​នឹង​ជួយ​ឲ្យ​អ្នកមាន​ជាង​មុន

3 ឆ្នាំ មុន

មុន​ពេល​លោក​មហាសេដ្ឋី​ម៉ាក ឃ្យូ​បេន (Mark Cuban) បាន​ក្លាយជា​មហាសេដ្ឋី លោក​បាន​ចំណាយ​យុវវ័យ​របស់​លោក​រស់នៅ​ជីវភាព​ដ៏​ក្រីក្រ និង​ត្រូវ​ធ្វើការ​ចម្លែក​ៗ​ជា​ច្រើន​ដើម្បី​រកបាន​ចំណូល​សម្រាប់​ចិញ្ចឹមជីវិត​។ រហូត​ដល់​ឆ្នាំ ១៩៩០ ពេល​ដែល​លោក​បាន​លក់​ក្រុមហ៊ុន…

មុន​ពេល​លោក​មហាសេដ្ឋី​ម៉ាក ឃ្យូ​បេន (Mark Cuban) បាន​ក្លាយជា​មហាសេដ្ឋី លោក​បាន​ចំណាយ​យុវវ័យ​របស់​លោក​រស់នៅ​ជីវភាព​ដ៏​ក្រីក្រ និង​ត្រូវ​ធ្វើការ​ចម្លែក​ៗ​ជា​ច្រើន​ដើម្បី​រកបាន​ចំណូល​សម្រាប់​ចិញ្ចឹមជីវិត​។

រហូត​ដល់​ឆ្នាំ ១៩៩០ ពេល​ដែល​លោក​បាន​លក់​ក្រុមហ៊ុន MicroSolutions របស់​លោក​ក្នុង​តម្លៃ ៦​លាន​ដុល្លារ​ទើប​លោក​រកបាន​សន្តិសុខ​ហិរញ្ញវត្ថុ​ពិតប្រាកដ​។ ខណៈ​ដែល​ឆ្លងកាត់​ទុក្ខ​លំបាក​ជា​ច្រើន​នេះ លោក​បាន​រៀនសូត្រ​នូវ​មេរៀន​សំខាន់​ៗ​ដែល​អ្នក​អាច​រៀនសូត្រ​បាន​៖

១. កុំ​ទិញ​អ្វី​ដែល​លើស​ពី​សមត្ថភាព​របស់​ខ្លួន
វិនិយោគិន​ដ៏​ល្បីឈ្មោះ​ម្នាក់​នេះ​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​មនុស្ស​ម្នាក់​ៗ​រស់នៅ​ប្រៀប​ដូច​ខ្លួន​ជា​សិស្ស​។ មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ជៀសវាង​ការ​ចាយវាយ​ច្រើន​ពេក និង​ការ​ចាយវាយ​លើ​អ្វី​ដែល​អ្នក​មិន​ត្រូវការ​ក្នុង​ជីវិត​។

លោក​បាន​បកស្រាយ​ថា “​អ្នក​មិន​ចាំបាច់​ត្រូវ​ទិញ​អ្វី​គ្រប់យ៉ាង​ទេ ជា​ពិសេស​ពេល​ដែល​វា​លើស​ពី​សមត្ថភាព​របស់​អ្នក​។ អ្នក​ទុក​លុយ​ក្នុង​ធនាគារ​កាន់តែ​ច្រើន អ្នក​ក៏​មាន​ស្ថាន​ការ​កាន់តែ​ល្អ​ដែរ​ប្រសិនបើ​មាន​បញ្ហា​កើត​មាន​ឡើង​។​”

២. សន្សំ​លុយ​ឲ្យ​បាន​គ្រប់ការ​ចាយវាយ​មួយ​ឆ្នាំ​សិន​មុន​នឹង​យក​វា​ទៅ​វិនិយោគ
មុន​មានការ​ផ្ទុះ​ជំ​ងឹ​កូ​វី​ដ ១៩ ក្នុង​ឆ្នាំ ២០២០ នេះ លោក​ឃ្យូ​បេន​បាន​ផ្តល់​យោបល់​ឲ្យ​មនុស្ស​ម្នាក់​ៗ​សន្សំ​លុយ​ឲ្យ​បាន​គ្រប់ការ​ចាយវាយ​ប្រមាណ ៦​ខែ ប៉ុន្តែ​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ លោក​ផ្តល់​យោបល់​ឲ្យ​សន្សំ​ឲ្យ​គ្រប់ការ​ចាយវាយ​មួយ​ឆ្នាំទៅ​វិញ​។
ពេល​ដែល​អ្នក​សន្សំ​បាន​គ្រប់​ហើយ​ទើប​អ្នក​គួរ​យក​លុយ​ដែល​នៅ​សល់​ទៅ​ចាប់ផ្តើម​វិនិយោគ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​។

៣. រៀប​ចរចា
លោក​មហាសេដ្ឋី​ឃ្យូ​បេន​បាន​ប្រាប់​មក​ទៀត​ថា ការ​ប្រើ​លុយ​គឺជា​មធ្យោបាយ​ចរចា​ដ៏​អស្ចារ្យ​មួយ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​រៀន​តថ្លៃ និង​ច​ចារ​តម្លៃ​សម្រាប់​អ្វី​ដែល​អ្នកមាន​គម្រោង​ទិញ​។ លោក​បាន​ចែករំលែក​មក​ថា​បច្ចុប្បន្ន​លោក​មិន​ធ្វើ​ដូច្នេះ​ញឹកញាប់​ទេ ប៉ុន្តែ​វា​ជា​វិធីសាស្ត្រ​ដែល​ជួយ​ឲ្យ​លោក​ឆ្លងកាត់​បញ្ហា​ហិរញ្ញវត្ថុ​ជា​ច្រើន​ពេល​នៅ​វ័យក្មេង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ