ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ម្ចាស់​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​កម្ចី​ឡើង​តុលាការ​រឿង​គំរាមកំហែង​ថា​នឹង​សម្លា.ប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​២​នាក់ និង​ខ្មែរ​២​នាក់ ជា​ម្ចាស់​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​កម្ចី​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​បទល្មើស «​គំរាមកំហែង​ថា​នឹង​សម្លាប់ និង​កំ​ហែក​យក​»…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​២​នាក់ និង​ខ្មែរ​២​នាក់ ជា​ម្ចាស់​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​កម្ចី​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​បទល្មើស «​គំរាមកំហែង​ថា​នឹង​សម្លាប់ និង​កំ​ហែក​យក​» ។

ជនសង្ស័យ​ដែល​បញ្ជូន​មក​តុលាការ ទី​១- ឈ្មោះ tong chin Kun ហៅ ck ជនជាតិ​ចិន ។ ទី ២- ឈ្មោះ yong Zheng how ជនជាតិ​ចិន ។ ទី​៣- ឈ្មោះ លី​ម៉ា​លិច ជនជាតិ​ខ្មែរ ។ ទី​៤- ឈ្មោះ ស៊ីវ តាំង​យ៉ា​ន់ ជនជាតិ​ខ្មែរ ។ ដើមបណ្ដឹង​ក្នុង​រឿង​ក្ដី​នេះ​ឈ្មោះ អ៊ឹម ពុទ្ធា​វី ភេទ​ស្រី និង​ឈ្មោះ ទ្រិ​ន ជេ​នី​ហ្វ័ ភេទ​ស្រី ។

សមត្ថកិច្ច​បាន​បញ្ជាក់​អោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ កញ្ញា ឆ្នាំ​២០២០ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន​កម្ចី​ប្រាក់​ភ្នំពេញ ដោយ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០៩៦ ៣០ ៦៣ ២៥៨ មាន​តេ​ឡេ​ក្រាម និង​គណនី​ហ្វេ​ស​បុក​ឈ្មោះ TOTA និង​ឈ្មោះ Eric chia ចំនួន​៣០០០ ដុល្លារ​ក្នុង​រយៈពេល​១០​ថ្ងៃ ដោយ​គិតការ​ប្រាក់ និង​សេវា​ផ្សេង​ៗ​ចំនួន​១ ៦០០​ដុល្លារ ហើយ​ខ្លួន​បាន​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន​តែ​១៤០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ត្រូវ​បង់​អោយ​ក្រុមហ៊ុន​វិញ​ចំនួន​៣០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​បង់​យឺត​មួយ​ថ្ងៃ ក្រុមហ៊ុន​និង​ពិន័យ​មួយ​គុណ​និង​២​ដង ។

ដោយ​មានការ​តឹងតែង​ពេក​ខ្លួន​បាន​ស្នើ​អោយ​ក្រុមហ៊ុន​បន្ធូ​បន្ថយ​ខ្លះ តែ​ក្រុមហ៊ុន​មិន​ព្រម ។ លុះដល់​ថ្ងៃ​ទី​០៧ កញ្ញា ឆ្នាំ​២០២០ ខ្លួន​មានការ​ខក​ខានមិនបាន​បង់ប្រាក់​ព្រោះ​រក​ប្រាក់​មិន​បាន ក៏​ស្រាប់តែ​មាន​ជនជាតិ​ចិន​ម៉ា​ឡេ​២​នាក់ និង​ខ្មែរ​២​នាក់ នៅ​ក្នុង​ក្រុមហ៊ុន បាន​មក​គំរាមកំហែង​ដល់​ផ្ទះ​ថា នឹង​សម្លាប់​ក្រុម​គ្រួសារ​ខ្លួន និង​បង្ហោះ​រូបភាព​ក្នុង​ហ្វេ​ស​បុក​ឈ្មោះ TOTA តាម​ឆាត និង​តេ​ឡេ​ក្រាម ព្រមទាំង​បោះ​ត្រាក់​រូបភាព​ក្រុម​គ្រួសារ​ដាក់​ស៊ុម រូបថត​ដូច​ជា មនុស្ស​ស្លាប់ ក្នុង​ន័យ​គំរាមកំហែង​ថា នឹង​សម្លាប់​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ទៀត​ផង ។

លុះដល់​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០២០ ខាង​ក្រុមហ៊ុន​បាន​បញ្ជូន​បុរស​ជនជាតិ​ម៉ា​ឡេ​២​នាក់ និង​ខ្មែរ​២​នាក់ ទៅ​គំរាមកំហែង​ជន​រង​គ្រោះ​ដល់​ផ្ទះ​ទៀត​ក៏​ត្រូវ​ជន​រង​គ្រោះ​ប្ដឹង​សមត្ថកិច្ច​មក​ចាប់​ក្រុម​ជនសង្ស័យ​តែ​ម្ដង ។ ឥឡូវនេះ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពង់ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​៤​នាក់​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ