ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់​សម្រស់​ស្រី​ស្អាត ! នាង​លេងល្បិច​មួយ​ក្បាច់​អស់​ចិញ្ចៀនមាស លុយ និង​ទូរស័ព្ទ​ដៃ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​អ្នក​រត់​ផាស់​អាប់​២​នាក់ បាន​ត្រូវ​ថ្នាំ​សន្តំ​បែកពពុះមាត់ បណ្ដាល​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង 6 និង 00 នាទី​ល្ងាច ថ្ងៃ​ទី​15…

ខេត្តកំពង់ឆ្នាំង ៖ បុរស​អ្នក​រត់​ផាស់​អាប់​២​នាក់ បាន​ត្រូវ​ថ្នាំ​សន្តំ​បែកពពុះមាត់ បណ្ដាល​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង 6 និង 00 នាទី​ល្ងាច ថ្ងៃ​ទី​15 ខែកញ្ញា ឆ្នាំ​2020 នៅ​ហាង​ផឹកស៊ី​មួយ​កន្លែង​ឈ្មោះ ជំនោរ​ដី​ថ្មី ស្ថិត​នៅ​ក្នុងភូមិ​ទី​7 សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​អ្នក​រត់​ផាស់​អាប់​២​នាក់ ម្នាក់​ឈ្មោះ នាង សុខ អាយុ​50​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី 1 សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង​ម្នាក់​ទៀត​ឈ្មោះ ឈឿ​ន​ឈាង អាយុ​43 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​ជួបនឹង​នារី​រូប​ស្រស់​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​ពណ៌​ស ហើយ​ក៏​បាន​បបួល​គ្នា​ទៅ​ផឹកស៊ី​នៅ​ហាង​ជំនោរ​ដី​ថ្មី នៅ​ចំណុច​ចុង​កោះ ក្នុងភូមិ​ទី​7 សង្កាត់​ខ្សា​ម ។

ក្នុង​ការ​ផឹកស៊ី​បាន​អូស​បន្លាយ​រហូត​ដល់​ម៉ោង​3 រសៀល ម្ចាស់​ហាង​បានឃើញ​នារី​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ត្រឡប់​ចេញ​ទៅ​វិញ ។ ប៉ុន្តែ​រហូត​ដល់​ម៉ោង​ប្រមាណ 6 ល្ងាច​ទៅ​ហើយ ម្ចាស់​ហាង​មិនឃើញ​បុរស​ទាំង​ពីរ​នោះ​ត្រឡប់​ទៅ​វិញ​សោះ​ក៏​ដើរទៅ​មើល ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដេក​សន្លប់​បែកពពុះមាត់ ចំណែកឯ​ម្នាក់​ទៀត​ដឹងខ្លួន​ងើប​អង្គុយ ប៉ុន្តែ​និយាយ​មិន​ចេញ ហើយ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​តែ​ម្ដង ។

ក្រោយ​ពេល​ដឹងខ្លួន​បុរស​ទាំង 2 នាក់ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា រូប​គាត់​ឈ្មោះ នាង សុខ បាន​បាត់​អស់​ចិញ្ចៀនមាស 5 ជី លុយ 40 ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ 1​គ្រឿង ។ ចំណែក​ឈ្មោះ​ឈឿ​ន ឈៀង អស់​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង ។ ពួក​គាត់​ទាំង​២​នាក់​បាន​បញ្ជាក់​ថា បាន​ជួប​នារី​ទាំង​២​នាក់​នោះ នៅ​ចំណុច បេន​រ៉ឺ​ម៉ក ដើម​ស្រល់ ផ្សា​លើ​ក្រុង​កំពង់ឆ្នាំង ហើយ​ក៏​បាន​បបួល​គ្នា​ទៅ​ផឹកស៊ី​ទើប​កើតរឿង​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ