ខេត្តកំពង់ស្ពឺ ៖ រថយន្ដដឹកទំនិញធុនធំ មួយគ្រឿងបុកទុលក្វោងទ្វារវត្តគន្ធបុប្ផារាម ហៅវត្តអូរគគីរ នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
ដោយរថយន្ដម៉ាក FUSO ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ 3A-0504 បើកបរដោយឈ្មោះ ចឹក អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ បើកបរពីត្បូងទៅជើង មកដល់ចំណុចផ្លូវចូលក្លោងទ្វារ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី បានបើកឆ្លងកាត់ ស្រាប់តែតៃកុងឡានស្មានកំពស់ផ្ទុកទំនិញមិនត្រូវ ក៏បណ្ដាលអោយទូលក្លោងទ្វារវត្ដតែម្ដង ។
ហេតុការណ៍ខាងលើសមត្ថកិច្ចជំនាញបានចំណាត់ការជួយអន្ដរាគមន៍ និងបានយករថយន្ដមកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទងដោះស្រាយតាមនីតិវិធីផងដែរ ៕
ចែករំលែកព័តមាននេះ