ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nikki Nikki និងផ្សារទំនើប ជីប ម៉ុង ផ្ដល់បណ្ណបញ្ចុះតម្លៃ 50% ចំនួន 900 សន្លឹកសម្រាប់អាហារ និងភេសជ្ជៈ ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី 15 កញ្ញា 2020 ៖ ផ្សារទំនើប ជីប ម៉ុង និងភោជនីយដ្ឋាន…

រាជធានីភ្នំពេញ, ថ្ងៃទី 15 កញ្ញា 2020 ៖ ផ្សារទំនើប ជីប ម៉ុង និងភោជនីយដ្ឋាន រួមទាំងហាងតែគុជល្បីៗ បានសហការជាមួយតារាចម្រៀង Original ដ៏ល្បី គឺកញ្ញា Nikki Nikki ដើម្បីផ្តល់ការបញ្ចុះតម្លៃជូនអតិថិជន 50% រាល់ការញ៉ាំអាហារ និងភេសជ្ជៈទំាងអស់នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សិនធើ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ។

This image has an empty alt attribute; its file name is 866cb73deb9a97f9c0645bd957f89ae9-1024x1024.jpg

លោកស្រី លី សុខឆេង អគ្គនាយិការងជាន់ខ្ពស់ផ្សារទំនើប ជីប ម៉ុង ម៉ល បានមានប្រសាសន៍ថា «កម្មវិធីផ្តល់ជូនពិសេសនេះ ធ្វើឡើងដើម្បីអបអរសាទរបុណ្យភ្ជុំបិណ្ឌជាមួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសអតិថិជន ដែលនិយមអញ្ជើញមកពិសាអាហារនៅហាងល្បីៗក្នុងមណ្ឌលផ្សារទំនើបទាំង 2 ផង និងដើម្បីផ្ដល់ឱកាសពិសេសជូនលោកលោកស្រី ដែលមិនមានដំណើរកម្សាន្តទៅតាមខេត្ត អាចជួបជុំក្រុមគ្រួសារទទួលទានអាហារថ្ងៃត្រង់ ឬល្ងាច កម្សាន្តសប្បាយ ជាមួយការផ្តល់ជូនដ៏ពិសេសនេះ» ។

This image has an empty alt attribute; its file name is edf825c1a2c3b5a602b153841b19c399-731x1024.jpg

លោកស្រីបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ គឺចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 18 ខែកញ្ញានេះ ។ សម្រាប់អតិថិជន 900 នាក់ដំបូង នឹងទទួលបានបណ្ណបញ្ចុះតម្លៃ 50% នេះសម្រាប់មណ្ឌលផ្សារទាំង 2 ដោយចំនួនបណ្ណនេះនឹងត្រូវបែងចែក 200 បណ្ណក្នុង 1ថ្ងៃសម្រាប់ ជីប ម៉ុង ណូរ៉ូ ម៉ល និង 100 បណ្ណ ក្នុង 1 ថ្ងៃសម្រាប់ ជីប ម៉ុង បាក់ទូក សិនធើ ។  

This image has an empty alt attribute; its file name is 4ee8f00c183a89f2f16348043a16e22d-1024x706.jpg

ចំណែកហាងល្បីៗដែលលោក លោកស្រីអាចប្រើប្រាស់បណ្ណនេះបានរួមមាន៖ ភោជនីយដ្ឋាន Banana Leaf, Sukiyaki, Sakura Buffet, Dim Sum Emperor, Mikasa Sushi & Fusion, On-the-table, Ganh, E&M, Noir Café, Fire Tiger, Chat time, Shaychiizu, An Cha, THE ALLEY, DAKASI, San Chen ដោយគ្រាន់តែប្រគល់បណ្ណនេះទៅអ្នកទូទាត់វិក្កយបត្រ និងទទួលបានការបញ្ចុះតម្លៃភ្លាម ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ