ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភ្នំពេញ​ពង្រាយ​កម្លំាងប្រចាំការ​និងចុះល្បាតខណៈពលរដ្ឋសម្រុកទៅខេត្ត​

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ខណៈពលរដ្ឋមួយចំនួនធំបានចាកចេញពីក្រុងភ្នំពេញទៅកម្សាន្តលេងនៅតាមបណ្តាខេត្ត-ក្រុងនានា និងទៅស្រុកកំណើតរាងស្ងាត់ក្រុងនោះ​ រដ្ឋបាលរាជធានីភ្នំពេញបានដាក់កម្លំាងប្រចាំការរាប់ពាន់នាក់នៅតាមគោលដៅសំខាន់ៗ ដូចជាតាមទីវត្ត កន្លែងសប្បាយភាព កម្លាំងសម្រួលចរាចរណ៍នៅតាមដងផ្លូវនិងការពង្រាយកម្លំាងចុះល្បាតតាមភូមិសង្កាត់ដើម្បីការពារសន្តិសុខបញ្ហាចោរកម្មនៅតាមមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋចេញទៅលេងស្រុកកំណើត​ និងតាមខេត្តនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥…

រាជធានីភ្នំពេញ៖ ខណៈពលរដ្ឋមួយចំនួនធំបានចាកចេញពីក្រុងភ្នំពេញទៅកម្សាន្តលេងនៅតាមបណ្តាខេត្ត-ក្រុងនានា និងទៅស្រុកកំណើតរាងស្ងាត់ក្រុងនោះ​ រដ្ឋបាលរាជធានីភ្នំពេញបានដាក់កម្លំាងប្រចាំការរាប់ពាន់នាក់នៅតាមគោលដៅសំខាន់ៗ ដូចជាតាមទីវត្ត កន្លែងសប្បាយភាព កម្លាំងសម្រួលចរាចរណ៍នៅតាមដងផ្លូវនិងការពង្រាយកម្លំាងចុះល្បាតតាមភូមិសង្កាត់ដើម្បីការពារសន្តិសុខបញ្ហាចោរកម្មនៅតាមមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋចេញទៅលេងស្រុកកំណើត​ និងតាមខេត្តនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ លោក​ ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការត្រៀមកម្លំាងការពារនៅតាមមូលដ្ឋាននេះ ដើម្បីធានាអោយប្រជាពលរដ្ឋនិងពុទ្ធរិស័ទបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយមិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។

លោកបាន​បញ្ជាក់ថា រៀងរាល់រដូវបិណ្ឌភ្ជុំនេះ ប្រជាពលរដ្ឋភាគច្រើន បានចាក់
សោរចោលផ្ទះ ដើម្បីទៅលេងស្រុកកំណើត ដូច្នេះបញ្ហានេះកម្លំាងសមត្ថកិច្ចត្រូវ ប្រយ័ត្នប្រយែង ក្នុងការប្រចាំការចុះល្បាតដើម្បីទប់ស្កាត់បញ្ហាចោរ គាស់ផ្ទះលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក​ ឃួង​ ស្រេង​ ក៏បានសម្តែងការកោតសរសើរដល់កង កម្លំាងគ្រប់ប្រភេទ ដែលបានធ្វើឲ្យបទល្មើសនៅតាមបណ្តាខណ្ឌនានានៅទូទំាងរាជធានីភ្នំពេញមានការថយចុះគួរឲ្យកក់សម្គាល់ និងមានការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។ លោកបន្តថា ចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវរបស់កងកម្លំាងមានសត្ថកិច្ច ហើយបានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅ កម្ពុជាបានកាន់តែច្រើន។ ​

យោងតាមរបាយការណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា​ នៅតាមទីវត្តអារ៉ាមទំាងអស់ទូទំាងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចគឺបានសហការជាមួយគណៈ កម្មការវត្ត និង សន្តិសុខភូមិ ដើម្បីរួមគ្នាជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខសណ្តាប់ ធ្នាប់នៅក្នុងវត្តនិងការពារ ម៉ូតូរថយន្តនិងទ្រព្យសម្បតិ្តរបស់ពុទ្ធបរិស័ទមកធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា។​ ចំណែក​កម្លំាងនគរបាលចរាចរណ៍ផ្លូវគោក ក៏បានរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍នៅតាមដងផ្លូវដែលមានលក្ខណៈតឹងរឹង ដោយទប់ស្កាត់អោយបានមិនឲ្យមានការដឹកលើសចំណុះនិង ដឹកសំពីងសំពោងជាដេីម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ