ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តប្រភេទ SUV 4ស៊ីឡាំងនៅតែវាយលុកទីផ្សារកម្ពុជាយ៉ាងខ្លាំង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរឹតបន្តឹងនូវច្បាប់ចរាចរណ៍ដល់អ្នកបើកបរទាំងអស់ ។ តម្រូវការខ្ពស់លើរថយន្តប្រភេទ SUV ៤ស៊ីឡាំងនៅតែបន្តកើនឡើងក្នុងអត្រាមួយយ៉ាងលឿនដោយមិនមានទីបញ្ចប់ ដែលក្នុងនោះក៏មាន MG…

រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរឹតបន្តឹងនូវច្បាប់ចរាចរណ៍ដល់អ្នកបើកបរទាំងអស់ ។ តម្រូវការខ្ពស់លើរថយន្តប្រភេទ SUV ៤ស៊ីឡាំងនៅតែបន្តកើនឡើងក្នុងអត្រាមួយយ៉ាងលឿនដោយមិនមានទីបញ្ចប់ ដែលក្នុងនោះក៏មាន MG Cambodia និង Ford រួមចំណែកខ្ពស់ផងដែរ ។

This image has an empty alt attribute; its file name is 61dff2538747fc71a9f6b1a1209799ec-1024x683.jpg

MG Cambodia បានកំពុងនាំចូល និងផ្គត់ផ្គង់មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយរថយន្តប្រភេទ SUV ៤ស៊ីឡាំង Turbo ដែលមានម៉ូឌែលដូចជា៖ ZS, RX5, HS និង RX8 ដោយកាត់បន្ថយការចំណាយក្នុងការរស់នៅសម្រាប់គ្រួសារទាំងអស់ និងឈានមុខគេក្នុងទីផ្សាររថយន្តប្រភេទ SUV ៤ស៊ីឡាំង ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនមួយចំនួនកំពុងចាប់ផ្តើមមើលឃើញការកើនឡើង ប៉ុន្តែមិនអាចផ្គត់ផ្គង់តាមតម្រូវការនេះបានទេ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford ក៏កំពុងតែប្រកាន់យកគំនិតនៃទីផ្សារមួយនេះជាមួយតម្លៃទាប ដែលណែនាំដោយរថយន្ត Ford Everest 2.0 Turbo ជាប្រភេទម៉ាស៊ីនម៉ាស៊ូតដែលមានការប្រកួតប្រជែងជាមួយរថយន្ត MG RX8 2.0 ៤ស៊ីឡាំង super charge ។ រថយន្ត Ford Everest បានផ្តល់ជូននូវប្រណីតភាពទាំងអស់ដូចជា កៅអីស្បែក, Blind spot detector, ពោងសុវត្ថិភាព8គ្រាប់, ESP និងហ្វ្រាំង ABS, កៅអី 7, រង្វង់កង់ 18អ៊ីញ ក្នុងតម្លៃ $69,990 ។

This image has an empty alt attribute; its file name is ec7ac8f85751e4482a30b7cc5d2af599-1024x683.jpg

ស្របពេលជាមួយគ្នានេះដែរ MG RX8 កំពុងតែវាយលុកទីផ្សារជាមួយរថយន្ត 7កៅអី ដែលបំពាក់ដោយម៉ាស៊ីនសាំង 2.0 ៤ស៊ីឡាំង Super Charged ហើយផ្តល់ជូននូវកៅអីស្បែកយ៉ាងប្រណីត, កៅអីក្តៅត្រជាក់, Apple Car Play, ដំបូល Panoramic Sunroof, Memory seats, ពោងសុវត្ថិភាព8គ្រាប់, ESP និងហ្វ្រាំង ABS, ទំហំកង់ 20អ៊ីញ និងម៉ាស៊ីនបន្សុតខ្យល់ ដែលការពារសុខភាពគ្រួសារអ្នកពីការបំពុលបរិយាកាសខាងក្រៅ ហើយផ្តល់នូវខ្យល់បរិសុទ្ធសម្រាប់កូនៗ និងមនុស្សចាស់ដែលជួយការពារពីបញ្ហាផ្លូវដង្ហើម ងសួត ។ ហើយតម្លៃរបស់វាគួរឱ្យទាក់ទាញណាស់ត្រឹមតែ $55,000 អ្នកប្រាកដជាអាចមើលឃើញពីមូលហេតុដែលក្រុមហ៊ុន MG Cambodia ដែលជាម៉ាករថយន្តរបស់ប្រទេសអង់គ្លេសដែលកំពុងបន្តគ្របដណ្តប់លើទីផ្សាររថយន្តប្រភេទ SUV នៅកម្ពុជា ។

This image has an empty alt attribute; its file name is 805e6769eb47cadbbeb2a83690390d95-1024x684.jpg

ហើយស្ថានភាពបានផ្លាស់ប្តូរនៅក្នុងវិស័យទីផ្សាររថយន្តសព្វថ្ងៃនេះ ដែលធ្វើឱ្យអ្នកនាំចូលរថយន្តមួយទឹកប្រភេទម៉ាស៊ីនម៉ាស៊ូត V6 និង V8 មានការថយចុះយ៉ាងខ្លាំងនៃការលក់ព្រោះវាអាចមានផលប៉ះពាល់ដល់បរិស្ថាន ហើយវាស៊ីប្រេងច្រើននិងពន្ធផ្លូវក៏មានតម្លៃខ្ពស់ដែរ ទាំងនេះហើយជាហេតុផលដែលធ្វើអោយម្ចាស់រថយន្តដែលបានប្រើប្រាស់រថយន្តដែលចំណាយថ្លៃ ប្រភេទមួយទឹកដែលអ្នកមិនអាចស្គាល់ច្បាស់ពីប្រភពដើម ដែលអាចជាប្រភេទរថយន្តលិចទឹក ឬបុកប៉ះហើយមានការកែច្នៃដោយខុសច្បាប់ហើយមិនមានសុវត្ថិភាពក្នុងការបើកបរ ងាយមកប្រើប្រាស់រថយន្តថ្មីដែលមានការធានាត្រឹមត្រូវ ។

This image has an empty alt attribute; its file name is 4f459b7fd03db1930f8834f21f722f45-1-1024x684.jpg

ប្រជាជនប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរទ្រង់ទ្រាយធំឆ្ពោះទៅរករថយន្តថ្មីដែលមានតម្លៃ សមរម្យនិងជួយការពារដល់បរិស្ថានដែលជាការផ្លាស់ប្តូរវិជ្ជមានសម្រាប់សង្គមយើងផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ