ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ក្នុង​ការ​រៀន​ជំនាញ​ថ្មី​សម្រាប់​ការ​ផ្លាស់​ប្តូរ​អាជីព

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ក្នុង​ឆ្នាំ ២០២០ នេះ​បាន​ជំរុញ​ឲ្យ​មានការ​ធ្វើ​បដិវត្តន៍​នៃ​ការ​ប្រកប​អាជីវកម្ម​ជុំវិញ​ពិភពលោក​។ អាជីវកម្ម​ជា​ច្រើន​កំពុង​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គុណសម្បត្តិ​របស់​បុគ្គលិក​របស់​ខ្លួន​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​អតិថិជន​។ ការ​យល់​ដឹង​នេះ​បាន​ជំរុញ​ឲ្យ​សហគ្រិន​ងាក​ទៅ​បច្ចេកវិទ្យា និង​ការ​ហ្វឹកហាត់​ជំនាញ​ខ្លួនឯង​។ ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​មនុស្ស​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ផ្លាស់​ប្តូរ​អាជីព​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មានការ​ផ្លាស់​ប្តូរ​នេះ…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ក្នុង​ឆ្នាំ ២០២០ នេះ​បាន​ជំរុញ​ឲ្យ​មានការ​ធ្វើ​បដិវត្តន៍​នៃ​ការ​ប្រកប​អាជីវកម្ម​ជុំវិញ​ពិភពលោក​។ អាជីវកម្ម​ជា​ច្រើន​កំពុង​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គុណសម្បត្តិ​របស់​បុគ្គលិក​របស់​ខ្លួន​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​អតិថិជន​។ ការ​យល់​ដឹង​នេះ​បាន​ជំរុញ​ឲ្យ​សហគ្រិន​ងាក​ទៅ​បច្ចេកវិទ្យា និង​ការ​ហ្វឹកហាត់​ជំនាញ​ខ្លួនឯង​។

ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​មនុស្ស​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ផ្លាស់​ប្តូរ​អាជីព​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មានការ​ផ្លាស់​ប្តូរ​នេះ ការ​ហ្វឹកហាត់ និង​រៀន​ជំនាញ​ថ្មី​ក៏​មាន​សារៈសំខាន់​សម្រាប់​អ្នក​ដែរ​។

ក្នុង​ស្ថាន​ការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​នេះ ការ​មាន​ជំនាញ​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការងារ និង​វិស័យ​ផ្សេង​ៗ​គ្នា​មាន​សារៈសំខាន់​ណាស់​។ ខាងក្រោម​គឺជា​អ្វី​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​ជៀសវាង​ប្រសិនបើ​អ្នក​កំពុង​តែ​ចង់​រៀន​ជំនាញ​ថ្មី​ដើម្បី​ផ្លាស់​ប្តូរ​អាជីព​៖

១. ជៀសវាង​វគ្គ​ខ្លី​ដែល​មិន​ផ្តល់​លទ្ធផល​ច្បាស់លាស់
វគ្គ​ខ្លី​ដែល​ល្អជា​វគ្គ​ខ្លី​ដែល​មាន​កំណត់​គោលដៅ​ច្បាស់លាស់ និង​បាន​រៀបចំ​នូវ​ការ​ហ្វឹកហាត់​ដែល​ជួយ​ឲ្យ​អ្នករៀន​សម្រេច​គោលដៅ​ទាំងនោះ​បាន​។ អ្នក​អាច​ចូល​មើល​អាជីព​ថ្មី​ដែល​អ្នក​ចាប់អារម្មណ៍ និង​ជ្រើសរើស​វគ្គ​ខ្លី​ដែល​បំពេញ​តាម​តម្រូវការ​ថ្មី​នោះ​។

២. វគ្គ​ហ្វឹកហាត់​ដែល​ធំ​ពេក
ស្ថាប័ន​ផ្តល់​ការ​ហ្វឹកហាត់​ជា​ច្រើន​ព្យាយាម​ផ្គត់​ការ​ហ្វឹកហាត់​ដែល​ធំ​ពេក និង​បង្រៀន​គ្រប់មុខ​ដល់​អ្នកចូលរួម​។ វគ្គ​ហ្វឹកហាត់​ទាំងនេះ​ប្រហែលជា​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​ទេ​។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ជ្រើសរើស​វគ្គ​តាម​តម្រូវការ​របស់​អ្នក​។

៣. វគ្គ​ហ្វឹកហាត់​ដែល​មិន​អាច​ប្រើ​ការ​បាន
ប្រសិនបើ​វគ្គ​ហ្វឹកហាត់​មួយ​មិន​ផ្តល់​ជា​យុទ្ធសាស្ត្រ ឬ​មធ្យោបាយ​សម្រាប់​ឲ្យ​អ្នកចូលរួម​រៀន​អនុវត្ត​ទេ​នោះ អ្នកចូលរួម​នឹង​មិន​មានឱកាស​ក្នុង​ការ​អនុវត្ត​ជំនាញ​ដែល​បាន​រៀន​មក​ទេ នាំ​ឲ្យ​ពួក​គេ​ចេះ​ដឹង​តែ​ទ្រឹស្តី​ដែល​មិន​មាន​អត្ត​ប្រយោជន៍​ច្រើន​ឡើយ​ក្នុង​ការងារ​ជាក់ស្តែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ