រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី ១៦ ដល់ ១៨ ខែកញ្ញាឆ្នាំ 2020 ខាងមុខនេះ ។
យោងតាមសេចក្តីអំពាវនាវរបស់សម្ដេច ស ខេង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានលើកឡើងថានៅក្នុងឱកាសពិធីបុណ្យកាន់ បិណ្ឌភ្ជុំបិណ្ឌដែលបាន និងកំពុងតែប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៣ ដល់១៨ខែកញ្ញាឆ្នាំ២០២០ ប្រជាពលរដ្ឋអាចនឹងធ្វើសកម្មភាពចរាចរណ៍ទៅតាមទីវត្តអាមស្រុកកំណើត និងទីកន្លែងកំសាននៅទូទាំងប្រទេសយ៉ាងមមាញឹក ហើយអាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
សម្តេចបានបន្តថា ដើម្បីទប់ស្កាត់បញ្ហាប្រឈមនេះគណៈកម្មាធិការជាតិសុវត្ថិភា ពសូមសំណូមពរ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាយកចិត្តទុកដាក់រក្សាសុវត្ថិភាពចរាចរណ៍ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិធានការសំខាន់ៗ ដូចខាងក្រោម ៖ ១.ចំពោះរថយន្តដឹកកម្មករដំណើរឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ជាពិសេសរថយន្តដឹកអ្នកដំណើរមិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងសុំកុំតម្លើងថ្លៃសំបុត្រធ្វើដំណើរ ។ ២.ត្រូវត្រូតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួនមុនពេលធ្វើដំណើរ។ ៣.អ្នកបើកបររថយន្ត និងអ្នករួមដំណើរសូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវជាប្រចាំ។
៤.អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួយសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា ទោះធ្វើដំណើរជិតឬឆ្ងាយ នឹងគ្រប់ពេលវេលា ។ ត្រូវចងចាំជានិច្ចថា «មួកសុវត្ថិភាពមួយ ជួយការពារជូវិតបានម្នាក់» ។ ៥.អ្នកបើកបរត្រូវបន្ថល្បឿនបើកបររបស់ខ្លួនទៅតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្តែងដូចជាទីប្រជុំជន សាលារៀន ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត និងរលិល។ល។
មូលហេតុចំបងដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿនកំណត់ ។ ៦.អ្នកបើកបរមុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថានៅខាងមុខទំនេរអាចចេញបានដោយសុវត្ថិភាពជៀសវាងវ៉ាដាដែលជាការប្រថុយប្រថានដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។ ៧.បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វដោយត្រូវបើកបរបន្ថយល្បឿននៅពេលដល់ផ្លូវប្រសព្វដោយត្រូវបើកបរបន្ថយល្បឿននៅពេលដល់ផ្លូវប្រសព្វនិងត្រូវទុកសិទ្ធិឲ្យអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើដងផ្លូវនិងត្រង់ទៅមុខ ។ ៨.មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចបញ្ចពាក្យស្លោក«បើបើកបរកុំពិសាគ្រឿងស្រវឹងកុំបើកបរ» ។
ស្ថានភាពស្រវឹងនឹងបង្ករឲ្យអ្នកបើកបរបាត់ការចងចាំវង្វេងស្មារតីអាចបញ្ជាយានបានដោយសុវត្ថិភាព ងាយប្រឈមនឹងអាចបង្ករគ្រោះថ្នាក់ចរាចរផ្លូវគោក ។ ៩.នៅពេកបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងអាចយោគយល់អាធ្យាស្រ័យទៅវិញទៅមកដើម្បីទប់ស្កាត់គ្រោះដ្នាក់ចរាចរណ៍ ឬសម្រួលស្ថានភាពចរាចរណ៍កកស្ទះចរាចរណ៍៕
ចែករំលែកព័តមាននេះ