ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក! បង្គារ​​ចាក់ចាហ៊ួយ​ជា​ច្រើន​កេស​​ឆ្លង​ដែន​

3 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ទាហាន​មក​ពី​វរ​សេនា​តូច​លេខ​2​ការពារ​ព្រំដែន​គោ​ក​ចាប់​បាន​បង្គារ​ស្រស់​ចំនួន​១៦៥​​កេស រកឃើញ​មានសារធាតុគីមី កាលពី​វេលា​ម៉ោង១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ​ខែកញ្ញា ឆ្នាំ​២០២០ ​នៅ​ត្រង់​ចំណុច​ផែ​ទូក​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​កោះ​ហ្វាំ​ង ​ឃុំ​ស្វាយ​ទង​ខាងត្បូង​…

​ខេត្តកំពត ៖ ទាហាន​មក​ពី​វរ​សេនា​តូច​លេខ​2​ការពារ​ព្រំដែន​គោ​ក​ចាប់​បាន​បង្គារ​ស្រស់​ចំនួន​១៦៥​​កេស រកឃើញ​មានសារធាតុគីមី កាលពី​វេលា​ម៉ោង១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ​ខែកញ្ញា ឆ្នាំ​២០២០ ​នៅ​ត្រង់​ចំណុច​ផែ​ទូក​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​កោះ​ហ្វាំ​ង ​ឃុំ​ស្វាយ​ទង​ខាងត្បូង​ ស្រុក​កំពង់ត្រាច ​ខេ​ត្ត​កំពត​ ។

​លោក​យឿ​ង ​រតនា​ មេ​បញ្ចា​ការ​វរ​សេនា​តូច​លេខ​2​ការពារ​ព្រំដែន​គោ​គ​ដែល​មាន​បន្ទាយ​នៅ​ក្នុងស្រុក​កំពង់ត្រាច​បាន​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី១៤ ​ខែកញ្ញា​ ​ថា ​ការ​ចុះ​ត្បា​ត​តាម​ព្រំដែន​នៅ​វេលា​យប់​នោះ​ក៍​ប្រទះ​ឃើញ​ទូក​មួយ​គ្រឿង​បាន​ដឹក​កេសជាច្រើន ក្នុង​នោះ​ត្រូវ​បាន​គេ​រាយ​ណ៍​ថា​ ក្នុងកេស​នោះ​សុទ្ធតែ​​ជា​បង្គារ​ស្រស់​ត្រូវ​បាន​ដឹក​ជញ្ជូន​យក​ទៅ​ភ្នំពេញ ​។

​ទោះជា​បែប​ណា​ លោក​លោក​​​មេបញ្ជាការ​វរ​សេនា​តូច​លេខ​2​ការពារ​ព្រំដែន​គោ​ក​បាន​​អះអាង​ថា​ បង្គារ​ដែល​ដឹក​តាម​ទូក​ហើយ​បន្ត​ដឹក​តាម​រថយន្ត​នេះ​ត្រូវ​បាន​មន្ត្រី​ជំនា​ញក៍​ដូច​ជា​ទាហាន​បាន​ឆែក​រក​ឃើញ​បង្គារ​ចំនួន​៦​​កេស​តែ​ប៉ុណ្ណោះ​មាន​ចាក់​ចា​ហ៊ួ​យ​ ក្នុង​ខួ​រក្បាល​បង្គា​រហើយ​មាន​សារធាតុ​គីមី​។

​លោក​​​មេបញ្ជាការ​វរ​សេនា​តូច​លេខ​2​ការពារ​ព្រំដែន​គោ​ក​​បាន​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​មានការ​ចាប់​បង្គារ​នេះ​ខាង​ទាហាន​ព្រំដែន​បាន​ប្រគល់​អោយទៅខាង​ជលផល​ជា​អ្នក​ចាត់​ចែង​តាម​ផ្លូវច្បាប់​វិញ ។

​លោក​យុន​ វេហា​ មន្ត្រី​ជលផល​ខេត្តកំពត​បាន​​​ប្រាប់​ឱ្យ​ដឹង​​កាលពី​ព្រឹក​ថ្ងៃ​ទី​14 ​ខែកញ្ញា​នេះ​ថា​ បង្គារ​ដែល​​រក​ឃើញ​ចំនួន​៦​​កេស​មាន​ចាក់​ចាហ៊ួយ​ក្នុង​ខួ​ក្បាល​។ ​លោក​​បន្ត​​ថា​ការ​ចាក់​ចាហួយ​នៅ​ក្នុង​ខួ​រ​ក្បាល​បង្គារ​នេះ ​អ្នករក​ស៊ី​​ពិតជា​មានគំនិត​អាក្រក់​ ​ហើយ​ការ​​ចាក់​ចាហ៊ួយបែបនេះ​ដើម្បី​ឱ្យ​ធ្ងន់​ភ្នែកជញ្ជីង​ ។ ម្យ៉ាងទៀត​អ្នកទិញ​បង្គារ​ចាក់​ចាហួយ​នេះ​ក៏​ធ្វើ​អោយ​ប៉ះពាល​ដល់​សុខភាព​ប្រជាពលរដ្ឋ​​ផង​ដែរ​។

​លោក​យុន​ វេហា​ មន្ត្រី​ជំនាញ​មក​ពី​ជលផល​ខេត្តកំពត​​ បាន​​អោយ​ដឹង​បន្ត​ថា ​ទាំង​កង​ទាហាន​ការពារ​ព្រំដែន ​ទាំង​ប្រជា​ពល​រដ្ឋ​​បាន​ទទូច​អោយ​មានការ​ដុត​បំផ្លាញកម្ទេច​ចោល​​បង្គារ​មាន​សារធាតុ​គីមី​នេះ​​ ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ