ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន​! នារី​ដៃ​ស្អិត​ធ្វើ​សកម្ម​ភាព​​លើ​ក្មេង​ៗ​ជា​ច្រើន​លើក​មក​ហើយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ដៃ​ស្អិត​ម្នាក់​ជំនាញ​ខាង​ដោះ​ក្រវិល​ក្មេង​ៗ​ក្នុង​ខេត្តសៀមរាប​បាន​សម្រេច​ជា​ច្រើន​ដង​មក​ហើយ ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​បាន រួច​បញ្ជូន​​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ហេតុការណ៍​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកញ្ញា…

ខេត្តសៀមរាប ៖ ស្ត្រី​ដៃ​ស្អិត​ម្នាក់​ជំនាញ​ខាង​ដោះ​ក្រវិល​ក្មេង​ៗ​ក្នុង​ខេត្តសៀមរាប​បាន​សម្រេច​ជា​ច្រើន​ដង​មក​ហើយ ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​បាន រួច​បញ្ជូន​​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ហេតុការណ៍​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង​។

បើ​តាម​លោក​វរសេនីយ៍ឯក លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កញ្ញា​នេះ​ថា ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ក៏​ដូច​ជា​អនុវត្តន៍​តាម​ផែនការ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ប្រាសាទ​បាគង​។

ជាក់ស្តែង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ បន្ទាប់​ពី​ទទួល​សេចក្តីរាយ​ការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​មនុស្ស​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ក្រហម មក​ធ្វើ​សកម្មភាព​លួច​ដោះ​ក្រវិល​កូន​គាត់​នៅ​ចំណុច​ភូមិ​ពពេល ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង​។

លោក​បន្ត​ថា ពេល​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាគង និង​កម្លាំង​ប្រជា​ការពារ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ធ្វើការ​ប្រដេញ និង​ស្ទាក់​តាម​ផ្លូវ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង រួច​បញ្ជូន​មក​អធិការ​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សួរនាំ រួច​បញ្ជូន​បន្ត​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

លោក​បញ្ជាក់​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​មានឈ្មោះ ភួង សុ​ជាតិ ហៅ​ចំបើង ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង បាន​ឆ្លើយ​ថា ខ្លួន​ពិត​បាន​ធ្វើ​សកម្មភាព​លួច​ដោះ​ក្រវិល (​លោហៈធាតុ​ពណ៌​លឿង​) ពី​ត្រចៀក​ក្មេង​ៗ ពិតប្រាកដ​មែន ហើយ​ក៏​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​លើក​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា វត្ថុ​តាង​ដកហូត​បាន រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ ២០០៥ ពណ៌​ក្រហម ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​១​គ្រឿង , លោហៈធាតុ​ពណ៌​លឿង​ចំនួន​២​គូ (១​គូ​ទំងន់​២​ហ៊ុន និង​១​គូរ​ទៀត​ទំងន់​៣​ហ៊ុន​)​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ប្រាសាទបាគង កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ