ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការអប់រំ គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់សង្គមកម្ពុជា ព្រោះយើង ជាប្រទេសដែលសម្បូរទៅដោយប្រជាជនសកម្មដែលទាមទារឱ្យមានការបណ្តុះបណ្តាលឱ្យបានល្អដើម្បីបង្កើនផលិតភាពការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ។ឆ្លើយតបជាមួយនឹងបញ្ហានេះ និងដើម្បីអបអរខួបលើកទី ២៥ឆ្នាំរបស់ខ្លួនក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ ការអប់រំ គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់សង្គមកម្ពុជា ព្រោះយើង ជាប្រទេសដែលសម្បូរទៅដោយប្រជាជនសកម្មដែលទាមទារឱ្យមានការបណ្តុះបណ្តាលឱ្យបានល្អដើម្បីបង្កើនផលិតភាពការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ។ឆ្លើយតបជាមួយនឹងបញ្ហានេះ និងដើម្បីអបអរខួបលើកទី ២៥ឆ្នាំរបស់ខ្លួនក្រុមហ៊ុន ភីធីធី ខេមបូឌា (PTT Cambodia) ប្រកាសផ្តល់អាហារូបករណ៍ចំនួន 300 កន្លែង សម្រា ប់យុវជន កម្ពុជា ចន្លោះអាយុចាប់ពី 14 ឆ្នាំ ដល់ 18 ឆ្នាំ ដើម្បីសិក្សាវគ្គ «ទម្លាប់ល្អទាំង ៧ នៃយុវវ័យ ឆ្នើម» តាមរយៈប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ។

This image has an empty alt attribute; its file name is 7f2b2f01bab4c496708b668d3b37fdc1-1024x724.jpg

លោក Songpon Thepnumsommanus នាយកគ្រប់គ្រង នៃក្រុមហ៊ុន ភីធីធី ខេម បូឌា (PTT Cambodia) បានលើកឡើងថា គោលបំណងសំខាន់របស់ក្រុមហ៊ុនដែលនាំទៅដល់ការ សម្រេចចិត្តក្នុងការផ្តល់អាហាររូបករណ៍ដល់យុវជនកម្ពុជា គឺដើម្បីគាំទ្រយុវជន និងអា ណាព្យាបាលរបស់ពួកគេក្នុងអំឡុងពេលនៃការរាតត្បាតមេរោគកូវីដ ១៩ ។ យុវជនអាច អភិវឌ្ឍនូវជំនាញរបស់ពួកគេបាន សូម្បីតែក្នុងពេលដែលសាលាមិនទាន់ដំណើរការពេញ លេញក៏ដោយ ។

This image has an empty alt attribute; its file name is 15e3ac24f6d595d9fd323a7c55763cd1-1024x684.jpg

ពួកគេអាចសិក្សារៀនសូត្រតាមមធ្យោបាយសាមញ្ញថ្មីមួយ ដោយការ សិក្សាពីចម្ងាយ ។ ដូច្នេះហើយយើងក៏បានដំណើរការគម្រោងកម្មវិធីសិក្សាពីចម្ងាយមួយ ឈ្មោះថា «OR Seeding the Future Online Learning» ដោយផ្អែកទៅលើកម្មវិធីសិក្សា ឈ្មោះថា «ទម្លាប់ល្អទាំង ៧ របស់យុវវ័យឆ្នើម» ដោយមានការសហការគ្នាជាមួយក្រុមហ៊ុន ហ្វ្រែងគ្លីន ខូវី អេឌ្យូខេសិន កម្ពុជា (Franklin Covey Education Cambodia) ។

This image has an empty alt attribute; its file name is ef891ea4223f3955e02c3e38c022e6a3.jpg

លោកបានបន្តទៀតថា នៅឆ្នាំ 2020 វាជាខួប 25 ឆ្នាំរបស់ក្រុមហ៊ុន (PTT Cambodia) នៅ កម្ពុជាដែលយើងបានធ្វើអាជីវកម្មសម្រាប់ប្រជាជនកម្ពុជា និងចូលរួមវិភាគទានដល់ សង្គមកម្ពុជា ។ ជាពិសេសគាំទ្រដល់យុវជនជំនាន់ក្រោយដែលជាអនាគតដ៏អស្ចារ្យរបស់ យើងក្នុងការអភិវឌ្ឍប្រទេសឱ្យមានកំណើនប្រកបដោយចីរភាព ។ លើសពីនេះទៅទៀត យើងនឹងបន្តជួយគាំទ្រ និងផ្តល់ឱកាសដល់យុវជនបានសិក្សា និងអនុវត្តជំនាញភាពជា អ្នកដឹកនាំដើម្បីភាពជោគជ័យក្នុងជីវិតរបស់ពួកគេ ។

This image has an empty alt attribute; its file name is 0577e59e6c42ac71b4caf643e9b56273-1024x724.jpg

ឧកញ៉ា ប៉ិច បូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វ្រែងគ្លីន ខូវី អេឌ្យូខេសិន កម្ពុជា បាន មាន ប្រសាសន៍ថា តាមរយៈវគ្គសិក្សានេះយុវជនកម្ពុជារបស់យើងនឹងទទួលបានចំណេះ ដឹងជាច្រើនសម្រាប់អភិវឌ្ឍជីវិតរបស់ខ្លួនដូចជា អាចគ្រប់គ្រងខ្លួនឯងបានល្អ មានទំនាក់ ទំនងកាន់តែប្រសើរជាមួយមិត្តភក្តិ និងមានសមត្ថភាពបង្កើតការសម្រេចចិត្តបានកាន់តែ ប្រសើរ ។

This image has an empty alt attribute; its file name is 6caf52472289af2b12df2f8d083679bd-1024x575.jpg

លោកឧកញ៉ាបានបន្ថែមទៀតថា លើសពីនេះទៅទៀត ពួកគេក៏អាចនឹងមានទំនាក់ទំនង កាន់តែល្អជាមួយឪពុកម្តាយ អាចយកឈ្នះលើភាពញៀននឹងអ្វីមួយ និងបញ្ហាផ្សេងៗទៀត ។ ពួកគេក៏អាចបង្កើនទំនុកចិត្តលើខ្លួនឯង មានភាពរីករាយច្រើនជាងមុនក្នុងជីវិត និងមាន តុល្យភាពរវាងការសិក្សា ការងារ មិត្តភក្តិ និងបញ្ហាដទៃទៀត ។ យុវជនទាំងអស់ក៏អាចនឹង ស្គាល់តម្លៃខ្លួនឯង និងដឹងពីចំណុចអាទិភាពក្នុងជីវិតរបស់គេផងដែរតាមរយៈវគ្គសិក្សា ទម្លាប់ទាំង ៧ នៃយុវវ័យឆ្នើមនេះ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 1d643a5b96024706afd9f60420c4920b-1024x683.jpg

សូមជម្រាបថា លោកអ្នកអាចស្វែងយល់ព័ត៌មានបន្ថែម និងចុះឈ្មោះតាមទំព័រហ្វេកប៊ុក ខាងក្រោមចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៖https://www.facebook.com/ORSeedingTheFuture/?epa=SEARCH_BOX

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ