ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាលក្រម​ផ្តន្ទាទោស​​បុរស​វ័យ​ចំណាស់​ម្នាក់​ដាក់គុក​២៥​ឆ្នាំ ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​កញ្ញា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាតិ​ជប៉ុន​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ ពាក់​ពន្ធ​ករណី​បម្រុង​នាំ​ថ្នាំ​ញៀន​ជិត​២ គីឡូ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​កញ្ញា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាតិ​ជប៉ុន​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ ពាក់​ពន្ធ​ករណី​បម្រុង​នាំ​ថ្នាំ​ញៀន​ជិត​២ គីឡូ ក្រាម​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន ។

ជនជាប់ចោទ​មានឈ្មោះ NONAKA SHUNICHI ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ជា​ជនជាតិ​ជប៉ុនមុន​ចាប់ខ្លួន កាន់​លិខិតឆ្លងដែន​លេខ TK 5670834 ។ សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​កុម្ភៈ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ទី​១០ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​បញ្ជូន​ខ្លួនជនជាតិ​ជប៉ុន​ម្នាក់ បម្រុង​នាំ​ថ្នាំ​ញឿ​ន​ជាង​១ គីឡូ ក្រាម​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​សមត្ថកិច្ច​គយ និង​រដ្ឋាករ សហការ​ជាមួយ​នគរបាល ច្រក​ទ្វារ នឹង​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន រួម​សមត្ថកិច្ច​ពាក់​ពន្ធ ប្រចាំ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ បាន​ធ្វើ​ឃាត់ខ្លួន​ជនជាតិ​ជប៉ុន​ម្នាក់​នោះ បម្រុង​នាំ​ថ្នាំ​ញឿ​ន​ជាង​១​គីឡូ ក្រាម​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស កាលពី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ។

ករណី​ខាងលើ​នេះ ​លោក លឹ​ម សម្បត្តិ ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ថា ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ NONAKA SHUNICHI ភេទ​ប្រុស អាយុ​៧២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ TK 5670834 ធ្វើ​ដំណើរ​តាម​ជើង​យន្ដហោះ​លេខ KE 690 (​ភ្នំពេញ​-​សេ​អ៊ូ​ល​) និង​បន្ដដំណើរ​តាម​ជើង​យន្ដហោះ KE 767 (​សេ​អ៊ូ​ល​-​អា​ម៉ូ​រី​) ជា​គោលដៅ​ចុង​ក្រោយ​ទៅ​កាន់​ប្រទេស​ជប៉ុន ។

ចំពោះ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ប្រមាណ​ជិត​២ គីឡូក្រាម សមត្ត​កិច្ច​របស់​លោក នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។ ចំណែក​លោក​ឧត្តមសេនីយ៍ឯកឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​បាន​បញ្ជាក់​ប្រាប់​ប​ណ្តោ​ញ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ដែរ​ថា ជន​ស​ង្ស័ យ​មាន​គោលដៅ​នាំ​ថ្នាំ​ញៀន​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ជប៉ុន​យ៉ាង​ពិតប្រាកដ ដោយ​ប្រើ​រូបភាព​បង្កប់​ក្នុង​វ៉ា​លី​ដាក់​ខោអាវ ៕

អត្ថបទសរសេរ ដោយ