ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងប្តូរអាងស្តុកទឹកសម្រាប់ស្រោចស្រពទីលានវាយកូនហ្គោល ទៅជាឧទ្យាន Central Park បៃតងដ៏ធំជាងគេ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងផ្លាស់ប្តូរមុខមាត់អាងស្តុកទឹកបណ្តោះអាសន្នដែលធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ស្រោចស្រពទីលានវាយកូនហ្គោល ឱ្យប្រែក្លាយមុខមាត់ទៅជាឧទ្យានធម្មជាតិ Central Park ពណ៌បៃតងធំជាងគេនៅក្នុងរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ ៖ ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងផ្លាស់ប្តូរមុខមាត់អាងស្តុកទឹកបណ្តោះអាសន្នដែលធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ស្រោចស្រពទីលានវាយកូនហ្គោល ឱ្យប្រែក្លាយមុខមាត់ទៅជាឧទ្យានធម្មជាតិ Central Park ពណ៌បៃតងធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដែលនឹងផ្តល់នូវខ្យល់អាកាសបរិសុទ្ធ ព្រមទាំងមានដើមឈើធំៗ ភាពបៃតង និងភាពស្រស់ស្រាយនៃធម្មជាតិពេញ ៣៦៥ថ្ងៃ ។

This image has an empty alt attribute; its file name is 3a170a9fe4f47efa37d23ad521b9098e-1024x683.jpg

ឧទ្យាន Central Park នៃគម្រោង Chip Mong Grand Phnom Penh ជាលំហបៃតងដែលនឹងនៅស្ថិតស្ថេរជាដ៏រាបដើម្បីបម្រើប្រយោជន៍រួមនៃសហគមន៍អ្នកដែលរស់នៅក្នុង និងនៅជុំវិញគម្រោង ហ្រ្គេន ភ្នំពេញ ស៊ីធី ។ ឧទ្យាននេះនឹងមានផ្តល់ដល់សហគមន៍នូវទីកន្លែងដ៏ប្រពៃ សម្រាប់ការលំហែកម្សាន្តលក្ខណៈគ្រួសារ ទីធ្លារត់លេងសម្រាប់កុមារ ហើយ ក៏ជាកន្លែងហាត់ប្រាណដ៏សម្បួរបែប និងលេងកីឡាសម្រាប់មនុស្សប្រុសស្រី ចាស់ក្មេង ប្រកបដោយសុវត្ថិភាព និងផាសុកភាព ជាលក្ខណៈបុគ្គល និងជាលក្ខណៈក្រុម ។

This image has an empty alt attribute; its file name is c22c60349630d688cef20a3fd708ad87.jpg

ជាងនេះទៅទៀត ឧទ្យាន Central Park មានវាលស្មៅពណ៌បៃតងដែលគ្រប់ដណ្តប់លើផ្ទៃដីដ៏ធំ រួមជាមួយដើមឈើធំៗ ដែលជាម្លប់ដ៏ត្រឈឹង ត្រឈៃដែលអាចអនុញ្ញាតឲ្យអ្នករស់នៅក្នុង សហគមន៍ អាចសម្រាកលំហែកាយ រំសាយអារម្មណ៍ និងអាចកំសាន្តបែប ពិកនិចបាន ប្រកបដោយភាពស្ងប់ស្ងាត់ ស្រស់ស្រាយ និងឯកជន ។

This image has an empty alt attribute; its file name is 0dd954ea204f19a1b391b7828491927b-1024x576.jpg

គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី បានប្រកាសលក់ជាផ្លូវការកាលពីថ្ងៃទី ៣ខែកក្កដា ឆ្នាំ ២០២០ ប្រកប ដោយភាពជោគជ័យ និងទទួលបានគាំទ្រពីអតិថិជនយ៉ាងសន្ធឹកសន្ធាប់ ។ ក្នុងថ្ងៃប្រកាសលក់ជាផ្លូវការនេះ ហ្គ្រេន ភ្នំពេញ ស៊ីធី បានបង្ហាញជាផ្លូវការវីឡាម៉ូដថ្មី និងប្លង់មេ ជាសាធារណៈដែលមានការផ្លាស់ប្តូរអាងស្តុកទឹកបណ្តោះអាសន្នសម្រាប់ស្រោចស្រពទីលានវាយកូនហ្គោលទៅជាឧទ្យាន Central Park ដ៏ធំ ។ គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបន្តគាំទ្រ និងទុក ចិត្តការអភិវឌ្ឍន៍គម្រោងហ្គ្រេន ភ្នំពេញ ស៊ីធី នៃជីប ម៉ុង លែន ។

This image has an empty alt attribute; its file name is 7866cc7fb5a03c016efd4d506a451850-1-1024x576.jpg

ហ្គ្រេន ភ្នំពេញ ស៊ីធី គឺជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះ ដែលច្របាច់បញ្ចូលគ្នានៃគម្រោងលំនៅឋានសម័យទំនើប ដែលផ្ដល់ភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈគំនិតស្ថាបត្យកម្មបែបទំនើប និងទាន់សម័យ ដែលផ្សារភ្ជាប់គ្រប់លំនៅឋានទាំងអស់ទៅនឹងពន្លឺព្រះអាទិត្យ តំណក់ទឹកភ្លៀង វាលលំហរពោរពេញដោយខ្យល់អាកាសបរិសុទ្ធ ភាពបៃតង និងភាពស្រស់ស្រាយ ជាពិសេសឧទ្យាន Central Park និងទីលានវាយកូនហ្គោល លើផ្ទៃដីជាង ៧០ហិកតា ដ៏ធំជាងគេតែមួយគត់ និងដំបូងគេបំផុតក្នុងរាជធានីភ្នំពេញ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is d3d9446802a44259755d38e6d163e820-29.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ