ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចុះឆ្មក់ ​ទាំងស្រីទាំងប្រុស​រត់ជាន់ជើងគ្នា​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នកលេង​​ល្បែងស៊ីសង​ជា​ច្រើន​នាក់​បាន​រត់​ជាន់​ជើង​គ្នា ​ខណៈ​ដែល​សមត្ថកិច្ច​នគរបាល ក្រុង​កំពង់ឆ្នាំង​បាន​ចុះ​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា​ឆ្នាំ២០២០​ ។ សមត្ថកិច្ច​នគរបាល​ដែល​បាន​ចុះ​​បង្ក្រាប​ល្បែងស៊ីសង​ខាងលើ​បាន​ឲ្យ​ដឹង​ថា ​កាលពី​​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា​…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នកលេង​​ល្បែងស៊ីសង​ជា​ច្រើន​នាក់​បាន​រត់​ជាន់​ជើង​គ្នា ​ខណៈ​ដែល​សមត្ថកិច្ច​នគរបាល ក្រុង​កំពង់ឆ្នាំង​បាន​ចុះ​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា​ឆ្នាំ២០២០​ ។

សមត្ថកិច្ច​នគរបាល​ដែល​បាន​ចុះ​​បង្ក្រាប​ល្បែងស៊ីសង​ខាងលើ​បាន​ឲ្យ​ដឹង​ថា ​កាលពី​​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា​ គឺ​ទទួល​បានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ នគរបាល​ខេត្ត ស្ដី​ពី​ការ​ទប់ស្កាត់​ការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង​បាន​ចុះ​ធ្វើការ​បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង​ចំនួន​២​កន្លែង​នៅ​ចំណុច មាត់ទន្លេ​ ស្ថិត​ក្នុងភូមិ​កណ្ដាល​ ​សង្កាត់​ផ្សារឆ្នាំង និងនៅ​​ចំណុច​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ។ ជា​លទ្ធផល​ឃាត់ខ្លួន​មនុស្ស​ចំនួន 4 នាក់​ដកហូត​បៀរ​ចំនួន​២​ហ៊ូ កម្រាល​ចំនួន២ លុយ​១៥០០រៀល និង​ម៉ូតូ​ចំនួន៦គ្រឿង ។

តាម​ប្រភព​ខាងលើបានបន្ត​ថា ​បន្ទាប់ពី​ធ្វើការ​អប់រំ​ណែនាំរួច​ ក្រុម​អ្នក​លេខ​ល្បែង​ទាំង ៤នាក់ រួម​នឹង​ម៉ូតូ២គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ​បន្ទាប់​ពី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លេងល្បែង​បន្ត​ទៅ​ទៀត ​។ ​ចំណែក​ម៉ូតូ៤គ្រឿង​ទៀត​ដែល​ម្ចាស់​រត់​ចោល​រក​ពុំ​​ទាន់​ឃើញ​ សមត្ថកិច្ច​រង់ចាំ​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​ព្រម​ជាមួយនឹង​ការ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា ​នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ ដែល​អ្នក​លេង​​ល្បែង​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​នៅ​នឹង​កន្លែង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ