ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ដាំ​ស្វាយកែវ​រមៀត

13 ឆ្នាំ មុន

ដោយផ្អែកលើបទពិសោធន៍​ក្នុង​ការ​ដាំ​ស្វាយកែវ រមៀតរបស់កសិករម្នាក់ និង​តាម​រយៈ​ការ​អាន​ឯកសារ​ផ្សេង​ៗ យើងខ្ញុំសូមលើកយកមកបង្ហាញដូចខាងក្រោម ៖
១-​ការ​ជ្រើសរើស​ទីតាំង ៖ គាត់​ជ្រើសរើស​ទីតាំង​ដាំ​នៅ​តាម​ភ្លឺស្រែ ព្រោះ​ជា​ដី​ធូរ​សំបូរ​ដោយ​ជីជាតិ និង​ជិតប្រភព​ទឹក ដែល​អាច​ឱ្យ​ស្វាយ​មានការ​លូតលាស់​លឿន ។
២-​ការ​រៀបចំ​រណ្ដៅ និង​ការ​ដាក់​ជី ៖ ក្នុង​ការ​ដាំ ត្រូវ​ជីករណ្ដៅ​ជំរៅ​៧​តឹក និងទំហំ​៧​តឹក​បួន​ជ្រុង ។ បន្ទាប់​មក​ទុក​រណ្ដៅ ហាល​ចោល​រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ ដើម្បីសំលាប់​មេរោគ ។
ចំពោះ​ការ​ដាក់​ជីគាត់​រៀប​ជា​ស្រទាប់ដូច​ខាងក្រោម ៖

ដោយផ្អែកលើបទពិសោធន៍​ក្នុង​ការ​ដាំ​ស្វាយកែវ រមៀតរបស់កសិករម្នាក់ និង​តាម​រយៈ​ការ​អាន​ឯកសារ​ផ្សេង​ៗ យើងខ្ញុំសូមលើកយកមកបង្ហាញដូចខាងក្រោម ៖

១-​ការ​ជ្រើសរើស​ទីតាំង ៖ គាត់​ជ្រើសរើស​ទីតាំង​ដាំ​នៅ​តាម​ភ្លឺស្រែ ព្រោះ​ជា​ដី​ធូរ​សំបូរ​ដោយ​ជីជាតិ និង​ជិតប្រភព​ទឹក ដែល​អាច​ឱ្យ​ស្វាយ​មានការ​លូតលាស់​លឿន ។
២-​ការ​រៀបចំ​រណ្ដៅ និង​ការ​ដាក់​ជី ៖ ក្នុង​ការ​ដាំ ត្រូវ​ជីករណ្ដៅ​ជំរៅ​៧​តឹក និងទំហំ​៧​តឹក​បួន​ជ្រុង ។ បន្ទាប់​មក​ទុក​រណ្ដៅ ហាល​ចោល​រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ ដើម្បីសំលាប់​មេរោគ ។
ចំពោះ​ការ​ដាក់​ជីគាត់​រៀប​ជា​ស្រទាប់ដូច​ខាងក្រោម ៖
-​ស្រទាប់​ទី​១ ៖ នៅ​បាត​រណ្ដៅ​ដាក់​កំបោរ ចំនួន​២​ស្លាបព្រា ឬ​ដាក់​ប្រេងម៉ាស៊ីន ដើម្បី ការពារ​កណ្ដៀរ
-​ស្រទាប់​ទី​២ ៖ ដាក់​កំទេចកំទី​ចំបើង​មិន ទាន់​រលួយ​កំរាស់​ចំនួន​១​តឹក
-​ស្រទាប់​ទី​៣ ៖ ដាក់​អាចម៍គោ​ក្រៀម ដែល​ពុក​ផុយ​កំរាស់​ចំនួន​១​តឹក
-​ស្រទាប់​ទី​៤ ៖ ដាក់​ជី​ធម្មតា  (​ដី ស្រទាប់​លើ​) ចំនួន​១​តឹក
-​ស្រទាប់​ទី​៥ ៖ ដាក់​ចំបើង​លាយ​ជាមួយ ស្លឹកឈើ អង្កាម សំដីស្រូវ​កំរាស់​ចំនួន​១​តឹក និង​រោយ​កំបោរ​ចំនួន​១ ស្លាបព្រា ដើម្បី សំលាប់​កណ្ដៀរ និង​ធ្វើ​ឱ្យ​ដី​ឆាប់​រលួយ​ចូល គ្នា
-​ស្រទាប់​ទី​៦ ៖ ដាក់​អាចម៍គោ​ម៉ដ្ឋ​ៗ លាយ​ជាមួយ​ដី​ធម្មតា​កំរាស់​ចំនួន​២,៥​តឹក ។

បន្ទាប់​ពី​ដាក់​ជី​រៀប​ជា​ស្រទាប់​រួច​ហើយ ទុក​រយៈពេល​១៥​ថ្ងៃ ដើម្បី​ឱ្យ​ជីពុក​ផុយ ទើប យក​កូន​ស្វា​យមក​ដាក់​ដាំ ។ ការ​ដាំ​ចាប់ផ្ដើម ដាំ​នៅ​ដើមរដូវ​វស្សា ឬ​នៅ​ខែកក្កដា ព្រោះ​វា ធ្វើ​ឱ្យ​ស្វាយ​លូតលាស់​ល្អ និង​មិនសូវ​ពិបាក ក្នុង​ការ​ស្រោច​ទឹក ។
៣-​ការ​ថែទាំ ៖ នៅ​ឆ្នាំ​ទី​១ គាត់​បាន​កាប់​ដី​ជុំវិញ​ដើម ដោយ​មាន​ចំងាយ​ពី​គល់​ប្រហែលជា​១​តឹក បន្ទាប់​មក​យក​អាចម៍គោ​ក្រៀម​មក​ដាក់​ក្នុង រណ្ដៅ (​ដោយ​មិន​កំណត់​) ហើយ​ស្រោច​ទឹក រយៈពេល​៣​ទៅ​៥​ថ្ងៃ​ម្ដង (​នៅ​រដូវប្រាំង​) ។ នៅ​ឆ្នាំ​ទី​២ ទី​៣ គាត់​មិន​បាន​ធ្វើការ​ដាក់​ជី បំប៉ន​បន្ថែម​ទៀត​ទេ ដោយ​គាត់​គិត​ថា ឫស របស់​វា​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ ស្រូប​យក​ជីជាតិ​បាន ។ ចំណែកឯ​បញ្ហា​សត្វ ល្អិត​វិញ តាម​ការ​សង្កេត​កន្លង​មក មិនឃើញ មានការ​បំផ្លាញ​ទេ ហើយ​សូ​ម្បី​តែ​សត្វ​ក្រា​ក៏ គ្មាន​ដែរ ។
៤-​ការ​ប្រមូល​ផល ៖ ក្រោយ​ពេល​ដាំ​អស់​រយៈពេល​៣​ឆ្នាំ ស្វាយ​ចាប់ផ្ដើម​ផ្លែ ។ ប៉ុន្ដែ​ការ​ផ្លែ​នៅ​លើក​ទី ១​នេះ ទិន្នផល​ដែល​ទទួល​បាន​មាន​កំរិត​ទាប នៅឡើយ ជា​មធ្យម​៥-១០​ផ្លែ ក្នុង​មួយ
ដើម ។ ឆ្នាំ​ទី​៤ និង​ឆ្នាំ​ទី​៥ ស្វាយ​បានឱ្យ​ផល ២​ដង ក្នុង​មួយ​ឆ្នាំ ប៉ុន្ដែ​ទិន្នផល​ដែល​ជាក់ លាក់​នោះ​គឺ​គាត់​មិន​បាន​កត់​ទុក​ទេ បើ​គិត​ជា មធ្យម​បាន​ប្រហែលជា​១​ទៅ​១​ផ្លូន ក្នុង​១ ដើម (១​ផ្លូន ស្មើនឹង​៥០​ផ្លែ​) ក្នុង​មួយ​រដូវ ។ ប៉ុន្ដែ​នៅ​រដូវ​ទី​២ ឬ​រដូវ​ដែល​ប្រជាជន​ខ្មែរ តែងតែ​ហៅ​ថា ផ្លែ​ខុសរដូវ​នោះ​គឺ​ទិន្នផល​តិច ជាង​រដូវ​ធម្មតា ។

ចំពោះ​ប្រាក់​ចំណូល​ដែល​គាត់​ទទួល​បាន ក្នុង​មួយ​រដូវ​ជា​មធ្យម​បាន​ត្រឹមតែ​ពី​១០​ទៅ ២០​ម៉ឺន​រៀល​ប៉ុណ្ណោះ ព្រោះ​ភាគច្រើន​គឺ​គាត់ ចែក​ជូន​បងប្អូន និង​ញាតិ​មិត្ដ​ជិតខាង​ច្រើន ជាង​ការ​លក់ដូរ ។
ជា​សរុប​ចំណុច​ដែល​ធ្វើ​ឱ្យ​ស្វាយ​លូត លាស់​ល្អ និង​ទទួល​បាន​ទិន្នផល​ខ្ពស់​មាន ៖
-​ដាក់​ជី​ទ្រាប់​បាត​ឱ្យ​បាន​ច្រើន (​ជី​ធម្ម ជាតិ​រៀប​ជា​ស្រទាប់​)
-​ដាំ​ក្បែរ​ប្រភព​ទឹក (​ងាយស្រួល​ស្រោច ទឹក​)
-​ដាក់​ជី​បំប៉ន​ឱ្យ​បាន​ច្រើន​នៅ​ឆ្នាំ​ទី​៤
-​ឧស្សាហ៍​ចៀរ​ដើម ដើម្បី​ឱ្យ​ឆាប់​រីក ដើម និង​ស្ទុះ​ធំ​លឿន
-​ដាំ​កណ្ដាលវាល ដើម្បី​ឱ្យ​ស្វាយ​ទទួល បាន​ពន្លឺ​គ្រប់គ្រាន់ ៕     
(ដកស្រង់ចេញពីទស្សនាវដ្តីកសិកររបស់អង្គការសេដាក)