ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតមកដល់ថ្ងៃនេះយុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានប្រគល់ទឹកបរិសុទ្ធ កម្ពុជា ៣៧៣០កេស ជូនមន្រ្តីនគរបាលចម្រុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធ កម្ពុជា នៅតែបន្តបេសកកម្មសប្បុរសធម៌របស់ខ្លួន ដោយចុះបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដល់នគរបាលចម្រុះនៅទូទាំងប្រទេស…

រាជធានីភ្នំពេញ ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធ កម្ពុជា នៅតែបន្តបេសកកម្មសប្បុរសធម៌របស់ខ្លួន ដោយចុះបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដល់នគរបាលចម្រុះនៅទូទាំងប្រទេស ដែលគិតមកដល់ថ្ងៃនេះបានចំនួន ៣៧៣០កេសហើយ ។ នៅសល់ប្រមាណជា១៧០០០កេសទៀត សម្រាប់ចែកជូនកងកម្លាំងសមត្ថកិច្ចបន្ត ។

This image has an empty alt attribute; its file name is 1f013121b5b47eff88c7bb109c158a85-1-1024x681.jpg

សកម្មភាពចុះប្រគល់ទឹកបរិសុទ្ធ កម្ពុជា ជូននគរបាលចម្រុះនឹងបន្តធ្វើរហូតដល់អស់ចំនួនជាង ២ម៉ឺនកេស ។ បេសកកម្មនេះមានគោលបំណងចែករំលែកក្តីស្រលាញ់ និងអរគុណដល់នគរបាលចម្រុះជាពិសេស ដែលខិតខំបំពេញកាតព្វកិច្ចជារៀងរាល់ថ្ងៃ ។ យុទ្ធនាការ ទឹកចិត្តកម្ពុជា កន្លងមកក៏ធ្លាប់បានចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យធំៗជាច្រើន មន្រ្តីនគរបាលចម្រុះ និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទុរភិក្សផងដែរ ។ យុទ្ធនាការ ទឹកចិត្តកម្ពុជា សម្រាប់នគរបាលចម្រុះបានចាប់ផ្តើមឡើងតាំងពីដើមខែសីហា ឆ្នាំ ២០២០ និងបន្តរហូតដល់ខែធ្នូ ដំណាច់ឆ្នាំ ២០២០នេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ