ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជនដែកថែបអ៊ីតាលី ម៉ាក វី ៥៥រូប ឈ្នះរង្វាន់ធំពីការចាប់ឆ្នោតផ្សងសំណាងជុំទី ១ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតិថិជនរបស់ដែកថែបអ៊ីតាលី ម៉ាក វី ទាំងអតិថិជនទិញរាយ និងម្ចាស់ដេប៉ូ ចំនួន ៥៥រូប បានឈ្នះរង្វាន់ធំដូចជា…

រាជធានីភ្នំពេញ ៖ អតិថិជនរបស់ដែកថែបអ៊ីតាលី ម៉ាក វី ទាំងអតិថិជនទិញរាយ និងម្ចាស់ដេប៉ូ ចំនួន ៥៥រូប បានឈ្នះរង្វាន់ធំដូចជា ៖ ម៉ូតូហុងដាឌ្រីមចំនួន ៤រង្វាន់ ម៉ាស៊ីនត្រជាក់ម៉ាក LG ចំនួន ៨រង្វាន់ ម៉ាស៊ីនបោកខោអាវម៉ាក LG ចំនួន ៨រង្វាន់ និងទូរទ ស្សន៍ LG ៣២អ៊ីញ ចំនួន ៣៥រង្វាន់ សម្រាប់ការចាប់រង្វាន់ជុំទី ១ កាលពីថ្ងៃទី ១១ខែកញ្ញា ឆ្នាំ ២០២០ នៅស្ថានីយ៍ទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធីប្រគំតន្ត្រីភេសជ្ជៈ វើក ។

ដែកថែបអ៊ីតាលី ម៉ាក វី នៅបន្តរៀបចំយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងចំនួន ២ដងទៀត និងមានរង្វាន់សរុបចំនួន ១១០រង្វាន់ធំទៀត ដែលមានដូចជា ៖ ម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ សម្រាប់ជូនអតិថិជន ។ អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលីគ្រប់ប្រភេទចាប់ពី ២៥០គីឡូក្រាមឡើង នឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹក ។ អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានឱកាសឈ្នះរង្វាន់កាន់តែច្រើន ។

ដែកថែបអ៊ីតាលី ម៉ាក វី ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងទីផ្សារយ៉ាងទូលំទូលាយ តែងតែរៀបចំការចាប់ឆ្នោតផ្សងសំណាង ព្រមទាំងយុទ្ធនាការលើកទឹកចិត្តផ្សេងៗ ដើម្បីជាការដឹងគុណដល់អតិថិជន ដែលគាំទ្រផលិតផលដែកថែបអ៊ីតាលី ម៉ាក វី និងម្ចាស់ដេប៉ូដែលតែងតែជួយជំរុញការលក់ផលិតផលនេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ