ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ក្មេង​ស្ទាវ​៤​នាក់ ស្ថិត​ក្នុង​ក្រុម​ក្មេង​ទំនើង​ដេញ​កា.ប់​គ្នា នៅ​ទឹកឆា (​វី​ដេ​អូ​)

3 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ករណី​ហិង្សា​ដោយ​ចេតនា ដែល​បង្ក​សកម្មភាព​ឡើង​ដោយ​ក្មេង​ទំនើង​មួយ​ក្រុម កាលពី​វេលា​ម៉ោង​០២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ព្រៃ​ម៉ៃសាក់ តំបន់​រមណីយដ្ឋាន​ទឹកឆា ស្ថិត​ក្នុងភូមិ​ថ្មី…

ខេត្តកំពង់ចាម ៖ ករណី​ហិង្សា​ដោយ​ចេតនា ដែល​បង្ក​សកម្មភាព​ឡើង​ដោយ​ក្មេង​ទំនើង​មួយ​ក្រុម កាលពី​វេលា​ម៉ោង​០២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ព្រៃ​ម៉ៃសាក់ តំបន់​រមណីយដ្ឋាន​ទឹកឆា ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ និង​កម្លាំង​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រូច ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊ាន់ អធិការ​នគរបាល​ស្រុក ព្រមទាំង​កម្លាំង​ប្រចាំការ​គោលដៅ ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់ ចំណែក​០២​នាក់​ទៀត បាន​រត់គេច​ខ្លួន ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន​ដាវ​ចំនួន​០១ និង​ម៉ូតូ​ជា​មធ្យោបាយ​ជិៈ​ធ្វើ​សកម្មភាព​ចំនួន ០២​គ្រឿង ។

ករណី​ហិង្សា​ដេញ​កាប់​គ្នា បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​មួយ​ក្រុម​នេះ រួម​មាន ៖
១. ឈ្មោះ សឹង សាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ (​ជន​ដៃដល់​) អ្នក​កាន់​ដាវ ។
២. ឈ្មោះ សា​រុំ ពិ​សិ​ដ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ។
៣. ឈ្មោះ រិ​ទ្ធ ញ៉ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ ។
(​អ្នក​ទាំង​បី​នាក់ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​) ។

៤. ឈ្មោះ ហ៊ី​ម ស្រ៊ី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ មាន​ទំ​លំនៅ​ភូមិ​តា​អុក ឃុំ
បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។
​៥. ឈ្មោះ ម៉ៅ ស៊ី​ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ។
៦.​ឈ្មោះ ដឿ​ន ខ្និ​ល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ (​អ្នក​កាន់​ដាវ​) ។
(​ទាំង​ពីរ​នាក់ មាន​ទីលំនៅ​ភូមិ​ទួល​ខ្វាវ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មធ្យោបាយ ម៉ូតូ​ចំនួន​០៣​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ចំនួន​០១​គ្រឿង​, ម៉ា​កវី​ន​ន័​រ ចំនួន​០១​គ្រឿង និង​ម៉ាក​អ៊ិ​ច​ស៊ិ​ន​ធ័​រ ចំនួន​០១​គ្រឿង​)

ក្រុម​ជន​បង្ក​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​ជិះ​ម៉ូតូ​ដេញ​កាប់​ទៅ​លើ​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត រួម​មាន ៖

  1. ឈ្មោះ សៀ កែវ​ឧត្តម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ (​រង​របួស ដោយសារ​ដួល​ម៉ូតូ​) ។
  2. ឈ្មោះ ណុ​ល ប្រុស​ពេជ្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ។
  3. ឈ្មោះ ហេង តុង​ផេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ។
  4. ឈ្មោះ អន សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ។
  5. ឈ្មោះ ស៊ុន ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ។
  6. ឈ្មោះ ណា រ៉ា​វី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ។
    អ្នក​ទាំង​០៦​នាក់ មាន​ទីលំនៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។
  7. ឈ្មោះ ហាក់ ម៉េ​ង​ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ (​មាន​ទីលំនៅ​ភូមិ​ក្រូច
    ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​) ។
  8. ឈ្មោះ ទិន សុ​ផានិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូ​តាថុក
    ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ (​រង​របួស​) ។
  9. ឈ្មោះ នូ រ៉េ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ថ្មដា ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម (​រង​របួស​ក្បាល​) ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

មូលហេតុ​ដែល​នាំ​អោយ​កើត​អំពើ​ហិង្សា​នេះ គឺ​បណ្ដាល​មក​ពី​ជិះ​ម៉ូតូ​ប្រជែង​ឌឺដង​ដាក់​គ្នា ខណៈ​ពេល​ជន​រង​គ្រោះ នាំ​គ្នា​ចេញពី​លេង​កំសាន្ត ចំណុច​ក្បាលទឹក តំបន់​រមណីយដ្ឋាន​ទឹកឆា ។

បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​០៤​នាក់ រួម​នឹង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​ជនសង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត សមត្ថកិច្ច​យើង​កំពុង​តែ​ស្វែងរក យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

https://www.facebook.com/dim.daro/videos/pcb.640353910209828/640351903543362/?type=3&theater
https://www.facebook.com/dim.daro/videos/pcb.640353910209828/640351876876698/?type=3&theater

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ