បើយោងតាមសារព័ត៌មាន The Times បានរាយការណ៍ថា Mbappe បានប្រាប់ទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ក្លិប PSG ថា គេចង់ចាកចេញនៅរដូវក្តៅឆ្នាំក្រោយ ដោយគេគ្មានគម្រោងចង់បន្តកុងត្រាជាមួយម្ចាស់ជើងឯក Ligue 1 ៩សម័យកាលមួយនេះ ទៀតទេ។
ក្លិបយក្សអេស្ប៉ាញ Real Madrid គឺជាក្លិបតែមួយគត់ ដែលគេជឿជាក់ថា Mbappe នឹងផ្លាស់ទៅចូលរួម ខណៈដែលគ្រូបង្វឹកលោក Zinedine Zidane បានបង្ហាញពីការចង់កីឡាកររូបនេះ យ៉ាងខ្លាំង។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្លិបបងប្អូនត្រកូល Manchester ទាំង២ ក៏ត្រូវបានរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍ ដើម្បីនាំយក Mbappe ទៅប្រកបអាជីពនៅទឹកដីអង់គ្លេសផងដែរ។
ដោយឡែកក្លិប Barcelona ក៏ជានឹងក្លាយជាគូប្រជែងរបស់ Real Madrid ដើម្បីនាំយកខ្សែប្រយុទ្ធរូបនេះ មកជំនួសតំណែងប្រធានក្រុម Lionel Messi ដែលនឹងចាកចេញពីទឹកដី Camp Nou នៅរដូវក្តៅឆ្នាំក្រោយ បន្ទាប់ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៣ឆ្នាំ បានប្រកាសជាផ្លូវការថា គេនឹងបន្តលេងឲ្យក្លិបយក្សកាតាឡាន់មួយនេះ រហូតដល់ចប់កុងត្រានៅសល់របស់គេ ដែលនឹងផុតនៅបញ្ចប់រដូវកាល ២០២០-២១។
ចែករំលែកព័តមាននេះ