ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ហ៊ាន​លះបង់​ទំលាប់​អាក្រក់ ហើយ​ចាប់ផ្តើម​ពី​ក្តី​ស្រមៃ និង​ហ៊ាន​ឈានជើងដើរ​ទៅ​មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីវិត​របស់​មនុស្ស ជា​ទូទៅ​តែងតែ​មានការ​កើន​អាយុ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូចនេះ​ការ​លើក​ឡើង​ថា តើ​ការ​អភិវឌ្ឍ​ខ្លួនឯង មានការ​កើនឡើង​ដូច​អាយុ​របស់​យើង​ដែរ​ឬទេ? តើ​កន្លង​មក យើង​បាន​ខំប្រឹង​អភិ​វ​ឌ្ឃ​ន៍​របស់​យើង​បាន​ប៉ុណ្ណា? ជា​ធម្មតា​អាយុ…

រាជធានី​ភ្នំពេញ ៖ ជីវិត​របស់​មនុស្ស ជា​ទូទៅ​តែងតែ​មានការ​កើន​អាយុ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូចនេះ​ការ​លើក​ឡើង​ថា តើ​ការ​អភិវឌ្ឍ​ខ្លួនឯង មានការ​កើនឡើង​ដូច​អាយុ​របស់​យើង​ដែរ​ឬទេ? តើ​កន្លង​មក យើង​បាន​ខំប្រឹង​អភិ​វ​ឌ្ឃ​ន៍​របស់​យើង​បាន​ប៉ុណ្ណា?

ជា​ធម្មតា​អាយុ ក៏​ដូច​ជា​ពេលវេលា មិន​ដែល​ដើរ​ថយក្រោយ ឬ​ចុះ​អាយុ​ឱ្យមក​ក្មេង​វិញ​បាន​ទេ តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សំគាល់ថា តើ​យើង​បាន​ខំប្រឹង​អភិវឌ្ឍន៍​ខ្លួនឯង​ឱ្យទៅ​មុខ​ដូច​ពេលវេលា និង​អាយុ​ដែរ​ឬទេ?

យោង​តាម​ការ​បង​ស្រាយ របស់​លោកស្រី តាំង ហ្គេ​ច​លៀង អគ្គ​នាយិកា ក្រុមហ៊ុន H&L​គ្រុប បាន​លើក​ឡើង​ថា ប្រទេស​យើង​គឺជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូចនេះ​កុំ​ទាន់​ពេញចិត្ត​នូវ​លទ្ធផល​របស់​យើង​សព​ថ្ងៃនេះ​ឱ្យ​សោះ ហើយ​គួរ​ផ្លាស់​ប្តូរ​ទំលាប់​មិនល្អ​ខ្លះ​ៗ​ចោល ដើម្បី​កុំឱ្យ​ជីវិត​ដើរ​តែ​ដដែល​ៗ និង​បង្កើន​បទ​ពិសោធន៍​ថ្មី​ៗ​ជា​រៀងរាល់ថ្ងៃ ។

លោកស្រី តាំង ហ្គេ​ច​លៀង ក៏​បាន​ណែរ​នាំ​ដល់​ប្អូន​ៗ និង​ស្ត្រី ឱ្យ​ចាប់អារម្មណ៍​ទៅ​លើ​ទំលាប់ ការ​ធ្វើ​ដដែល​ៗ នោះ​ប្រាកដ​ណាស់​ថា​លទ្ធផល​របស់​យើង​គឺ​ដដែល​ៗ ។ លោកស្រី​បាន​បន្ត​ថា យើង​កុំ​ទាន់​អាល់​ពេញចិត្ត​នូវ​លទ្ធផល​ដែល​ខ្លួន​មាន នា​ពេល​បច្ចុប្បន្ន​នេះ​អី ព្រោះ​យើង​កំពុង​នៅ​ក្នុង​ប្រទេស​ដែល​មាន​ឳ​កាស​ច្រើន​សម្រាប់​យើង វា​អាច​នឹង​លើស​នឹង​ទៅ​ទៀត​ប្រសិនបើ​យើង​គិត​ឱ្យ​បាន​វែង​ឆ្ងាយ ផ្លាស់​ប្តូរ​ទំលាប់​អាក្រក់ ហ៊ាន​ស្រមៃ និង​ហាន​ឈានជើងដើរ​ទៅ​មុខ ។

លោកស្រី តាំង ហ្គេ​ច​លៀង បាន​បន្ត​ថា «​ក្នុង​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​ចង់ឱ្យ​បងប្អូន​លះបង់​រឿង​មួយ​ចំនួន ដែល​វា​ប្រៀប​បានជា​ស្មៅ​ដែល​នៅ​ក្រោម​ជើង​យើង យើង​ត្រូវ​ជំ​រះ​ឬ​កាត់​វា​ចេញ ក៏​ព្រោះថា​វា​ជា​ស្មៅ​ដែល​ធ្វើ​ឱ្យ​ដើរទៅ​មុខ​មិន​រួច ។ មួយវិញទៀត ចង់ឱ្យ​លះបង់​ទំលាប់​ដែល​ដដែល​ៗ ដែល​ធ្វើ​ឱ្យទៅ​មុខ​រួច​ដូច​គ្នា ដូច​ជា ទំលាប់​ភ្លេច​ច្រើន ទំលាប់​ទុក​សិន ទំលាប់​ទំនេរ​ប្រែរ​មក​ខំប្រឹង​ធ្វើការ​វិញ ដូចនេះ​លទ្ធផល​យើង​នឹង​កើត​តាម​នឹង​។ ខ្ញុំ​ចង់​មាន​ថា យើង​ទំលាប់​អ្វី គឺ​បាន​ផល​នឹង ដូចនេះ​ហើយ​បានជា​ជួនកាល​យើង​ត្រូវ​លះ​រឿង​ពី​អតីតកាល ដែល​ធ្វើ​ឱ្យ​រុំ​ា​រ៉ៃ ធ្វើ​ឱ្យ​សោកសៅ ធ្វើ​ឱ្យ​មិន​សប្បាយចិត្ត​»​។ បន្ទាប់​ពី​លះបង់​អ្វី​ៗ​អាក្រក់​ចោល​អស់ហើយ ចឹ​ង​យើង​ត្រូវ​ហ៊ាន​ស្រមៃ ហ៊ាន​ឈាន​នូវ​ជំ​ហ៊ាន​ថ្មី​។

យើង​ឃើញ​ទេ​មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​គេ​ល្អ​អស់ហើយ នោះ​ក៏​ព្រោះតែ​គេ​ហ៊ាន​ស្រមៃ​មុន​យើង​។ តាម​ពិត​ទៅ មនុស្ស​យើង​មិន​មាន​អ្វី​អស្ចារ្យ​លើស​គ្នា​នោះ​ទេ គ្រាន់តែ​គេ​ហ៊ាន​ប៉ុណ្ណោះ ហ៊ាន​ដូច​ម្តេច? គឺ​ហ៊ាន​ស្រមៃ ហ៊ាន​ចាប់ផ្តើម ហ៊ាន​លះបង់​ទំលាប់​មិនល្អ ហ៊ាន​ធ្វើ​គ្រប់​បែប​យ៉ាង​ឱ្យ​តែ​បាន​សម្រេច​ក្តី​ស្រមៃ​។ យើង​ហ៊ាន​ស្រមៃ​ហើយ ប៉ុន្តែ​មិន​ធ្វើ​ក៏​មិន​មាន​លទ្ធផល​នោះ​ដែរ​។

លោកស្រី​បាន​បន្ត​ថា ដូចនេះ​មាន​ក្តី​ស្រមៃ ហ៊ាន​ធ្វើ និង​រៀបចំ​សកម្មភាព និង​ការ​ខិតខំ​ប្រឹងប្រែង ទើប​យើង​អាច​សម្រេច​គោលដៅ​បាន​។ ប្អូន​ៗ​ជំនាន់​នេះ មាន​ឳ​កាស​ច្រើន​ណាស់ សូ​ម្បី​តែ​ការ​រៀនសូត្រ​ជាដើម សម័យ​លោកស្រី​មិនសូវ​មាន​ឳ​កាស​រៀន​នោះ​ទេ ដូច​ប្អូន​ៗ​គួរ​រៀន​បណ្តើរ អនុ​វឌ្ឍន៍​ជំនាញ​បណ្តើរ (​មាន​ន័យ​ថា​ធ្វើការ​បណ្តើរ រៀន​បណ្តើរ​) ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង ចំណេះធ្វើ​។

«​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ស្ត្រី​ៗ​ដែល​មានគ្រួសារ មានកូន គួរតែ​ចំណាយ​ពេលវេលា​ជាមួយ​កូន ជាមួយ​ការងារ និង​ស្វាមី​ជាដើម​នឹង​។ ខ្ញុំ​ជឿ​ថា ស្ត្រី​អាច​ធ្វើ​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ ហើយ​ប្រសិនបើ​យើង​នៅ​តែ​កើត​ទុក​នោះ​ក៏​ជះ​ឥទ្ធិពល​ដល់​គ្រួសារ ឬ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​ផង​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ