ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សុំ​ខ្មាស! សម្រស់​កូនស្រី​របស់​កំពូល​​កីឡាកាស Rey Mysterio

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បើ​និយាយ​ពី​ឈ្មោះ Rey Mysterio គ្រប់​គ្នា​ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡាកាស ពិតជា​ស្គាល់​យ៉ាង​ច្បាស់​ពី​បុរស​មាឌ​ល្អិត​ម្នាក់ ដែល​តែងតែ​ពាក់​ស្រោម​មុខ​ក្នុង​ការ​ប្រកួត​របស់​គេ​។ Rey Mysterio…

សហរដ្ឋអាមេរិក ៖ បើ​និយាយ​ពី​ឈ្មោះ Rey Mysterio គ្រប់​គ្នា​ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡាកាស ពិតជា​ស្គាល់​យ៉ាង​ច្បាស់​ពី​បុរស​មាឌ​ល្អិត​ម្នាក់ ដែល​តែងតែ​ពាក់​ស្រោម​មុខ​ក្នុង​ការ​ប្រកួត​របស់​គេ​។

Rey Mysterio ដែល​មានឈ្មោះ​ពិត​ថា Óscar Gutiérrez បាន​ចាប់ផ្តើម​អាជីព​ជា​អ្នក​កីឡាកាស​នៅ​ឆ្នាំ ១៩៨៩ និង​បាន​សាង​ភាព​ល្បីល្បាញ​របស់​ខ្លួន ជុំវិញ​ពិភពលោក​ក្នុង​វិស័យ​នេះ ជាមួយ​ស្ថាប័ន​កំពូល WWE អំឡុង​ឆ្នាំ ២០០២ រហូត​ដល់​ឆ្នាំ ២០១៥ ជាមួយ​ក្បាច់​វាយ​ប្រយុទ្ធ​ដ៏​ទាក់ទាញ​បំផុត​ខ្លួន ដែល​គ្រប់​គ្នា​ស្គាល់​ថា «619» (Six One Nine) មុន​ពេល​ចាកចេញ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៥​។ ហើយ​និង​បាន​វិល​ត្រឡប់​មក​ចូលរួម​ស្ថាប័ន​កំពូល​នេះ ម្តងទៀត ក្នុង​ឆ្នាំ ២០១៨ រហូត​ដល់​បច្ចុប្បន្ន​។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា កាន់តែ​មាន​ភាព​ភ្ញាក់ផ្អើល​នោះ​គឺ សម្រស់​ដ៏​ស្រស់​ស្អាត​មិន​ចាញ់​តួកុន និង​តារា​ម៉ូ​ដែល​របស់​កូនស្រី​របស់​អ្នកកីឡា​កាស​រូប​នេះ គឺ​នាង Aalyah Gutierrez ដែល​បច្ចុប្បន្ន​មាន​អាយុ ១៩​ឆ្នាំ ដោយ​បាន​ទាញ​ចំណាប់អារម្មណ៍​មនុស្ស​គ្នា មិន​សរសើរ​មិន​បាន​អំពី​សម្រស់ និង​រូបរាង​ដ៏​ស្រស់​សោភា​របស់​នាង​។ Aalyah គឺជា​កូន​ទី​២ បន្ទាប់​ពី​បងប្រុស Dominik Mysterio (​ជា​អ្នក​កីឡាកាស​អាជីព​) ដែល​មាន​អាយុ ២៣​ឆ្នាំ ដែល​ជា​កូនប្រុស​ស្រី​តែ ២​នាក់​គត់​របស់​ប្តី​ប្រពន្ធ Rey Mysterio និង​អ្នកស្រី Angie Gutiérrez ដោយ​បាន​ចាប់ដៃ​គ្នា​តាំងពី​ឆ្នាំ ១៩៩៦ មក​ម្ល៉េះ​។

បើ​ទោះបី​មិនមែន​ជា​អ្នក​កីឡាកាស​អាជីព​ដូច​ឪពុក និង​បងប្រុស​របស់​ខ្លួន​ក៏​ពិតមែន ប៉ុន្តែ Aalyah Gutierrez ក៏​ធ្លាប់​លេច​វត្តមាន​ជា​រឿយ​ៗ​ក្នុង​ការ​សម្តែង​របស់ WWE ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​ផង​ដែរ​៕

ក្រុម​គ្រួសារ Rey Mysterio
ក្រុម​គ្រួសារ Rey Mysterio

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ