ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ​ថា ​ចំនួន​អ្នក​​ឆ្លង​កូវីដ​​ឡើង​ដល់​កម្រិត​​កំពូល​លើ​ពិភព​លោកហើយ​

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ អង្គការ​សុខភាព​ពិភពលោក WHO រាយការណ៍​នា​ថ្ងៃ​ទី​១៤ កញ្ញា​ថា ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​នៃ​វីរុស​COVID-19 ក្នុង​ពិភពលោក​មាន​ដល់​កម្រិត​កំពូល​ជាមួយ​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​៣០៧.៩៣០​នាក់​នា​ថ្ងៃ​នោះ ។…

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ អង្គការ​សុខភាព​ពិភពលោក WHO រាយការណ៍​នា​ថ្ងៃ​ទី​១៤ កញ្ញា​ថា ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​នៃ​វីរុស​COVID-19 ក្នុង​ពិភពលោក​មាន​ដល់​កម្រិត​កំពូល​ជាមួយ​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​៣០៧.៩៣០​នាក់​នា​ថ្ងៃ​នោះ ។

ការ​កើនឡើង​ដ៏​ច្រើន​នោះ​ត្រូវ​បាន​កត់សម្គាល់​ឃើញ​នៅ​ឥណ្ឌា សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល ដោយនៅ​ឥណ្ឌា​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​មាន​ដល់​៩៤.៣៧២​នាក់ អា​មេ​រិ​ក​៤៥.៥២៣​នាក់ និង
ប្រេ​ស៊ី​ល​៤៣.៧១៨​នាក់ ។ ការ​ឆ្លង​វីរុស​នោះ​ក៏​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​ថែម​ទៀត​៥.៥៣៧​នាក់​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​​បាត់​បង់​ជីវិត​​លើ​ពិភពលោក​កើន​ដល់​៩២១.០៩៧​នាក់។

ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​២៤​ម៉ោង​ធ្លាប់​មាន​ដល់​កម្រិត​កំពូល​លើក​មុន កាលពី​ថ្ងៃ​ទី​៦ កញ្ញា ជាមួយ​អ្នក​ឆ្លង​ដល់​៣០៦.៨៥៧​នាក់ ។ ចំណែក​ចំនួន​អ្នក​បាត់​បង់​ជីវិត​​មួយ​ថ្ងៃ​ដែល​មាន​ច្រើន​បំផុត​លើក​មុន គឺ​កាលពី​ថ្ងៃ​ទី​១៧​មេ​សា​ជាមួយ​អ្នក​បាត់​បង់​ជីវិត​១២.៤៣០​នាក់ ។

ចំនួន​អ្នក​ឆ្លង​លើ​ពិភពលោក​កើន​ដល់​ជាង២៨.៨១៩.៤៩០​នាក់ ក្នុង​នោះ​អ្នក​ជំ​ងឹ​យ៉ាងតិច​១៩.១៣៣.៣០០​នាក់​ចាត់​ទុក​ថា​ព្យាបាល​ជា ។ បន្ទាប់​ពី​សហរដ្ឋអាមេរិក​ប្រទេស​ដែល​រង​ការ​ប៉ះ​ពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស​គឹ​ប្រេ​ស៊ី​លជាមួយ​អ្នក​​បាត់​បង់​ជីវិត​​១៣១.២១០​នាក់ និង​អ្នក​ឆ្លង​៤.៣១៥.៦៨៧​នាក់ ។ ឥណ្ឌា​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ឡើងដល់​៧៨.៥៨៦​នាក់ និង​អ្នក​ឆ្លង​៤.៧៥៤.៣៥៤​នាក់ ម៉ិ​ក​ស៊ិ​ក​ស្លាប់​៧០.៦០៤​នាក់​ជាមួយ​អ្នក​ឆ្លង​៦៦៣.៩៧៣​នាក់ និង​អង់គ្លេស​មាន​អ្នក​បាត់​បង់​ជីវិត​​៤១.៦២៣​នាក់​ជាមួយ​អ្នក​ឆ្លង​៣៦៥.១៧៤​នាក់ ។

តំបន់​អា​មេ​រិ​កឡា​ទី​ន​និង​កា​រ៉ា​អ៊ី​ប​គិតដល់​ថ្ងៃទី​១៤ កញ្ញា វេលា​ម៉ោង​១១​ម៉ោង​សកល ចំនួន​អ្នក
​បាត់​បង់​ជីវិត​មាន​ដល់​៣០៩.៣៧១​នាក់ និង​អ្នក​ឆ្លង​៨.២២៩.២១៥​នាក់ ។ អឹ​រ៉ុ​ប​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ឡើង​ដល់​២២១.១៤៦​នាក់​ជាមួយ​អ្នក​ឆ្លង​៤.៤៧១.៤១០​នាក់ ។ សហរដ្ឋអាមេរិក និង​កា​ណា​ដា​មាន​អ្នក​បាត់​បង់​ជីវិត​​២០២.៩១៦​នាក់​ជាមួយ​អ្នក​ឆ្លង​៦.៦២២.៥០៤​នាក់ ។ អា​ស៊ី​ចំនួន​អ្នក​​បាត់​បង់​ជីវិត​មាន១១៤.៥១៨​នាក់​ជាមួយ​អ្នក​ឆ្លង​៦.៤៤៥.៤៣៨​នាក់ ។ តំបន់​ម​ជ្ឈឹ​ម​បូព៌ា​មាន​អ្នក​បាត់​បង់​ជីវិត​​៣៩.៨២៩​នាក់ និង​ទ្វីបអាហ្វ្រិក​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​កើនដល់​៣២.៥០១​នាក់ ជាមួយ​អ្នក​ឆ្លង​១.៣៤៨.៣៧៩​នាក់ និង​នៅ​អូ​សេ​អា​នី មាន​អ្នក​​បាត់​បង់​ជីវិត​​៨៧០នាក់ និង​អ្នក​ឆ្លង​៣០.៥៦៣​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ