ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាគ្រូឱសថ​បុរាណ តែ​បាន​តាំង​ខ្លួន​​ជា​ឧត្តមសេនីយ៍​យោធា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យម្នាក់​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ឆបោក​គំរាម​សម្លាប់ និង​លាក់​ទុក​ប្រើប្រាស់​កាំភ្លើងខ្លី​ដោយ​ខុសច្បាប់​ចំនួន​២​ដើម…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យម្នាក់​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ឆបោក​គំរាម​សម្លាប់ និង​លាក់​ទុក​ប្រើប្រាស់​កាំភ្លើងខ្លី​ដោយ​ខុសច្បាប់​ចំនួន​២​ដើម ។

ជនសង្ស័យ​ឈ្មោះ យន្ត ដា​រ៉ា ហៅ នូ រស្មី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​គ្រូឱសថ​បុរាណ តែ​បាន​តាំងខ្លួន​ជា​ឧត្តមសេនីយ៍​យោធា មានស្រុក​កំណើត ភូមិ​តា​លួស ឃុំ​តា​លួស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ទីលំនៅ​បច្ចុប្បន្ន​បន្ទប់​ជួល​ភូមិ​បឹង​ទំពុន សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ យន្ត ដា​រ៉ា បាន​សារភាព​ថា កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ ខ្លួន​ពិតជា​បាន​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះជា​បន្តបន្ទាប់​សរុប៣២.១០០​ដុល្លារ​អា​មេ​រិ​ក​ពិតប្រាកដ​មែន ពាក់ព័ន្ធ​ករណី​ទិញ​លក់​សំរឹទ្ធ ។

នៅ​ពេល​ដែល​ជន​រង​គ្រោះ​ដឹងខ្លួន​ថា ត្រូវ​បាន​ខ្លួន​បោកប្រាស់ ជនសង្ស័យ​ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​ជន​រង​គ្រោះ​គំរាមកំហែង​ម្តង​ហើយ​ម្តងទៀត តាម​រយៈ​បណ្តាញ​ទំនាក់ទំនង Messenger ក្នុង​ទូរស័ព្ទ​ដោយ​ប្រើ​ពាក្យ​សម្តី​ថា នឹង​សម្លាប់​ចោល​ទាំង​ពូជ​សូ​ម្បី​តែ​កូនង៉ែត​ក្នុង​អង្រឹង​ក៏​មិន​ទុក​ដែរ ។

ដោយ​មានការ​ភ័យ​ខ្លាច ជន​រង​គ្រោះ​ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​សមត្ថកិច្ច​ជំនាញ​បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​អាវុធ​ខ្លី​ចំនួន​ពីរ​ដើម គឺ ម៉ាក K54 និង ម៉ាក Swees នៅ​ចំណុច ភូមិ​ខ្វា ទល់មុខ​ធនាគារ អេ​ស៊ី​លី​ដា ផ្លូវ​២១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ ​។

ចំណែក​កាំភ្លើងខ្លី​ទាំង​ពីរ​ដើម​ខាងលើ លោកគ្រូ​បោក​ហៅ​គ្រូ​ប៉ោក​ប្រាប់​ថា ខ្លួន​បាន​ទិញ​ពី​អ្នក​ស្គាល់គ្នា ដែល​បច្ចុប្បន្ន​បាន​ស្លាប់​បាត់​ទៅ​ហើយ ៕​

អត្ថបទសរសេរ ដោយ