ចង្វាចិញ្ចឹមឆ្តោ ?
- ភ្នំពេញ
វាល្បីមិនទាន់ឈប់ទេ…នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត…បើទំនិញមកពីប្រទេសវៀតណាមហូរចូលម៉ាសេរី…ឯទំនិញចេញពីកម្ពុជាត្រូវវៀតណាមបិទមិនឱ្យចូល…ម្ល៉ោះហើយ បើដូច្នោះមែនហាក់ដូចជាចាញ់ឥទ្ធិពលយួនពេក ។ ក៏នៅតែល្បីដដែល…មេគយប្រចាំច្រកទ្វារមួយនេះ…ល្បីណាស់ខាងប្រមូលលុយក្រោមតុ…ពេលណាមានខ្មែរទិញទំនិញប្រើប្រាស់របស់យួនដឹកតាមម៉ូតូ តាមរឺម៉កម្តងៗ…ដូចជាទំនិញគ្រឿងជ័រ ប្រេងឆា សាប៊ូ ។ល។…ទាមទារបង់ប្រាក់ក្រោមតុទាល់តែអ្នករកស៊ីជាខ្មែរទឹកភ្នែក…គ្មានការយោគយល់ទេ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន…លោកប្រធានគយច្រកទ្វារល្បីស៊ីដាច់កូនចៅ…ដោយគំរាមថាសន្សំលុយដុំជូនថ្នាក់លើ…ដែលគេនិយាយថា«ចង្វាចិញ្ចឹមឆ្តោ»…កូនគយមាត់ស្ងួតគ្រប់គ្នា។ ក៏នៅតែល្បីដដែល…មេគយច្រកទ្វារបានបង្កើតជើងកាងមួយក្រុម…ប្រមូលលុយពីឈ្មួញខ្មែរដឹកទំនិញ…ដែលខ្លួនឯងមិនហ៊ានឈរយកលុយទេ…ទុកឱ្យ…
ចែករំលែកព័តមាននេះ