ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនផ្លូវការ Jaguar Land Rover កម្ពុជា តែងតាំងនាយកគ្រប់គ្រងថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្តាច់មុខរថយន្ត Jaguar Land Rover បានប្រារព្ធពិធីសន្និសីទសារព័ត៌មានស្តីអំពី ចំណាត់តាំងនាយកគ្រប់គ្រងថ្មី នៅល្ងាចថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ ។ កម្មវិធីសន្និសីទនេះផងដែរ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី លោក ងន សាំង ដែលជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) លោក សុខ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land River Cambodia គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និងបណ្តារអ្នកសារព័ត៌មានជាច្រើនរូប ។

ក្រោមការដឹកនាំថ្មីរបស់លោក សុខ សុន្ទរ៉ា លោកទើបតែធ្វើការសម្ពោធជាផ្លូវការនូវរថយន្ត Off-road ស៊េរីទំនើបចុងក្រោយបំផុតគឺ រថយន្ត Land Rover Defender 2020 ហើយក្នុងនោះផងដែរ លោកក៏មានគម្រោងក្នុងការសម្ពោធជាផ្លូវការនូវរថយន្ត Jaguar I-PACE 2020 ក្នុងពេលឆាប់ៗនេះ ។

គួរបញ្ជាក់ផងដែរថា លោក ងន សាំង បានថ្លែងយ៉ាងច្បាស់ៗអំពីមូលហេតុដែលអតិថិជនងាកពីការទិញរថយន្តនៅខាងក្រៅ មកទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន Jaguar Land Rover Cambodia ដែលតែងតែផ្តល់ទំនុកចិត្ត និងការធានាយ៉ាងត្រឹមត្រូវ ដោយលោកបានលើកឡើងថា «រាល់រថយន្ដទាំងអស់ គឺនាំចូលដោយផ្ទាល់ពីរោងចក្រ និងផលិតទ្បើងសម្រាប់ប្រើប្រាស់ក្នុងតំបន់អាស៊ី មិនត្រឹមតែប៉ុណ្ណោះ ក៏មានត្រួតពិនិត្យ និងជុសជួលយ៉ាងច្បាស់លាស់មុននឹងធ្វើការដាក់លក់ ដោយមានការធានាលក្ខណៈយូរអង្វែងរហូតដល់ ៥ឆ្នាំ ពីជាងមានដែលមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់» ។

បើតាមប្រសាសន៍របស់លោក សុខ សុន្ទរ៉ា បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជនចំពោះរថយន្ដមួយទឹក ក្រុមហ៊ុនមានការផ្ដល់ជូននូវការលក់រថយន្ដមួយទឹកដែលមានគុណភាព ខ្ពស់ និងផ្ដល់ការធានារហូតដល់រយៈពេល ២ឆ្នាំ ។ ជាកិច្ចបញ្ចប់សន្និសីទសារព័ត៌មាន លោក សុខ សុន្ទរ៉ា បានបន្ថែមអំពីការពេញនិយមរបស់រថយន្ត Jaguar និង Land Rover ក្នុងទីផ្សារនៃប្រទេសកម្ពុជាថា ដោយសារតែការផ្តោតសំខាន់បំផុតទៅលើ ឧត្តមភាព គុណភាព សុវត្ថិភាព ប្រព័ន្ធតិចណូទ្បូជីដ៏ទំនើបដែលស័ក្កិកសមបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ ។

ក្រុមហ៊ុន Jaguar Land Rover Cambodia តែងតែផ្តល់នូវទំនុកចិត្ត និងការថែទាំយ៉ាងយកចិត្តទុកដាក់បំផុតជាមួយអតិថិជនដែលភ្ជាប់ជាមួយនឹងផលិតផល ដែលមិនធ្វើអោយអតិថិជនខកបំណងបន្ទាប់ពីបានជាវរថយន្តពីក្រុមហ៊ុនផ្ទាល់ ។ គួរបញ្ចាក់ថា រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ។ សម្រាប់អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង Land Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង: 023 888-811 / 070 999-111 ។


http://www.landrovercambodia.com/ http://www.jaguarcambodia.com
(For Land Rover)
Official Facebook Page: Land Rover Cambodia
Official Instagram Page: @LandroverCambo
(For Jaguar)
Official Facebook Page: Jaguar Cambodia
Official Instagram Page: @Jaguarcambodia ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ