ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីលធម៌​បុរស​នារី​ពេល​ចូល​ទៅ​វត្ត​អារាម​នា​រដូវ​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន

បើ​តាម​លំ​អាន​បរម​បុរាណ​របស់​ខ្មែរ​យើង នៅ​ពេល​ដែល​បុរស​នារី​មាន​សទ្ធា​ជ្រះថ្លា​ធ្វើបុណ្យ​បំពេញ​ទាន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ពួក​គេ​តែង​ចូល​ទៅ​កាន់​ទី​អារាម​ដែល​ជា​កន្លែង​គួរ​ដល់​នូវ​ការ​គោរព​បូជា ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​ញាតកា​ទាំង​៧​សន្តាន លុះ​ចូល​ទៅ​ដល់​ហើ​អ្នក​ទាំង​ឡាយ​មិន​ត្រូវ​សម្តែង​កិរិយា​ណាមួយ​បែប​មិន​គប្បី ប្រាសចាក​សីលធម៌ សុជីវធម៌​របស់​ខ្មែរ​សោះឡើយ ។ ខណៈ​នេះ​នារី​ៗ​ជា​ទាយិកា​ត្រូវ​សង្រួម​ចរិយា​ចរិត​ឫកពា​ឱ្យ​បាន​នឹងធឹង ថ្លៃថ្នូរ​ស័ក្តិ​សមជា​នារី​ខ្មែរ កុំ​ធ្វើ​ភ្នែក​ឡេមឡឺម​ក្រឡាប់ចាក់…

បើ​តាម​លំ​អាន​បរម​បុរាណ​របស់​ខ្មែរ​យើង នៅ​ពេល​ដែល​បុរស​នារី​មាន​សទ្ធា​ជ្រះថ្លា​ធ្វើបុណ្យ​បំពេញ​ទាន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ពួក​គេ​តែង​ចូល​ទៅ​កាន់​ទី​អារាម​ដែល​ជា​កន្លែង​គួរ​ដល់​នូវ​ការ​គោរព​បូជា ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​ញាតកា​ទាំង​៧​សន្តាន លុះ​ចូល​ទៅ​ដល់​ហើ​អ្នក​ទាំង​ឡាយ​មិន​ត្រូវ​សម្តែង​កិរិយា​ណាមួយ​បែប​មិន​គប្បី ប្រាសចាក​សីលធម៌ សុជីវធម៌​របស់​ខ្មែរ​សោះឡើយ ។

ខណៈ​នេះ​នារី​ៗ​ជា​ទាយិកា​ត្រូវ​សង្រួម​ចរិយា​ចរិត​ឫកពា​ឱ្យ​បាន​នឹងធឹង ថ្លៃថ្នូរ​ស័ក្តិ​សមជា​នារី​ខ្មែរ កុំ​ធ្វើ​ភ្នែក​ឡេមឡឺម​ក្រឡាប់ចាក់ កុំ​រពឹស​ភ្នែក​ងាកឆ្វេង​ស្ដាំ​ញឹកញាប់​ពេក កុំ​ពោ​ល​ពាក្យ​បែប​ឥត​អៀនខ្មាស​នៅ​ក្នុង​ទី​អារាម កុំ​ស្លៀក​ខោជើងកំប៉ុង​រឹប​រាង កុំ​ស្លៀកសំព​ត់​ខើច​ខ្លី​ចូល​ទៅ​បត់ជើង​ថ្វាយបង្គំ​ព្រះសង្ឃ ត្រូវ​ពាក់អាវ​ក​តូច ហើយ​ចង​ពានា​ក្រមា​ឬ​ស្បៃ​​វែង​ផង​ពោល​គឺ​រៀបចំ​ទាំង​ចរិត​ឫកពា​ទាំង​ការ​ស្លៀកពាក់​ឱ្យ​សមសួន​ជានា​រី​ខ្មែរ​ដែល​មាន​ចរិយា​មារយាទ​រម្យទម ទើប​ពេញ​លក្ខណៈ​ជា​អ្នក​ចូល​វត្ត​អារាម​នា​រដូវ​បុណ្យ​ទាន ។

ចំណែក​បុរស​ៗ​វិញ​គប្បី​ស្លៀកពាក់​ខោ​ខ្មៅ​អាវ​ស ចេះ​ប្រើ​ពាក្យ​សម្តី​ឱ្យ​បាន​សមរម្យ គោរព​ព្រះសង្ឃ​ដោយ​ចិត្ត​ស្មោះ ។ ពេល​ថ្វាយបង្គំ​ព្រះ​ពុទ្ធរូប ឬ​ថ្វាយបង្គំ​ព្រះសង្ឃ​ត្រូវ​ងាក​ទៅ​រក​លោក​ដោយ​ចិត្ត​ជ្រះថ្លា កុំ​ថ្វាយបង្គំ​បែប​ចំតិតចំតូង ហើយ​ងាក​មុខ​មក​និយាយ​ជាមួយ​អ្នក​អង្គុយ​ឆ្វេង​ស្តាំ នឹង​នាំ​ឱ្យ​សៅហ្មង​ដល់​អ្នក​ដែល​គេ​គោរព​បូជា​ដោយ​ភក្តីភាព​ចំពោះ​ព្រះពុទ្ធ​សាសនា ។

សេចក្តី​ដូច​ពោល​មកនេះ​លោក​ចាត់​ថា​ជា​សីលធម៌ សុជីវធម៌​នៃ​បុរស​នារី​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ