ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ព្រះ​​សង្ឃអាពាធ​៤៦​អ​ង្គ​បាន​​​ធូរ​ស្រាល​​ខ្លះ​​​វិញ​​ហើយ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​ព្រះសង្ឃ​៤៦ក្នុង​ចំណោម១១៩អង្គ បានកើតអាការៈ​ក្តៅខ្លួន ​ក្អក និង​ហៀរសំបោរ​ ហើយ​ត្រូវ​ដឹកមកសង្គ្រោះ​​ដោយមានក្រុមគ្រូពេទ្យ​ជំនាញ​ធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្តទុក​ដាក់​បំផុត ​ហើយក៏​បានធូរស្រាលខ្លះ​វិញ​ហើយ។ នេះបើយោង​តាម​ប្រភព​ពី​​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង ព្រឹកថ្ងៃទី១៤…

ខេត្តបាត់ដំបង ៖ ​ព្រះសង្ឃ​៤៦ក្នុង​ចំណោម១១៩អង្គ បានកើតអាការៈ​ក្តៅខ្លួន ​ក្អក និង​ហៀរសំបោរ​ ហើយ​ត្រូវ​ដឹកមកសង្គ្រោះ​​ដោយមានក្រុមគ្រូពេទ្យ​ជំនាញ​ធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្តទុក​ដាក់​បំផុត ​ហើយក៏​បានធូរស្រាលខ្លះ​វិញ​ហើយ។ នេះបើយោង​តាម​ប្រភព​ពី​​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង ព្រឹកថ្ងៃទី១៤ កញ្ញា ។

ព្រះសង្ឃ​​​ចំនួន​៤៦​អង្គដែលរងអាពាធ ​​​មាន​ព្រះ​ជន្ម​ពី​១១-១៩​ព្រះ​វស្សា គង់នៅ​វត្ត​ស្វាយ​ដង្គុំ ក្នុងភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែលបាន​​និមន្ត​មក​ពី​តាម​ខេត្ត​នានា ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិកបឋម​សិក្សា​​ក្នុង​វត្ត​នេះ ។

យោងតាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្តឱ្យ​ដឹង​ទៀត​​ថា ព្រះ​អង្គ​​កើត​អាការ​ក្តៅ​ខ្លួន​(​៣៧,៥សង្សារ) ដោយក្អក និងហៀរសំបោរ​ រយៈពេល6ថ្ងៃ​ហើយ​​មាន​​​ចំនួន​៤៦អង្គ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន និង​ការ​ណែនាំ​របស់​ឯកឧត្តម ងួ​ន រតនៈ អភិបាលខេត្ត​បាត់​ដំបង នៅ​វេលា​ម៉ោងជាង​១៩យប់​ ក្រុមការងារ RRT មន្ទីរ​សុខាភិបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត អ៊ុ​ក វិទ្យា អនុប្រធាន​មន្ទីរ លោក​ប្រធាន​ស្រុក​ប្រតិបត្តិ​សង្កែ និង​សហ​ការី បាន​ចុះ​ពិនិត្យ និង​យក​សំណាក​ចំនួន 21​អង្គ ចំពោះ​ព្រះសង្ឃ​ដែល​នៅ​មាន​កម្តៅ ​ហើយថ្ងៃទី១៤ កញ្ញា នេះ ក្រុមការងារ​នឹង​បន្ត​ចុះ​ក​សំណាក​ទៀត​។

ក្នុងនោះ ក្រុមការងារ​បាន​ណែនាំ លោក​អាចារ្យ គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកៈ ឱ្យ​ចេះ​អនុវត្ត​នូវ​វិធាន​អនាម័យ​ការពារ​ខ្លួន ពាក់​ម៉ាស់ ឆាន់​ទឹក​ក្តៅ​។ និងការ​កំណត់​ស្ថានភាព​រួម​ជាបឋម​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​យើង​ត្រូវ​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ជា​បន្ត​ទៀត ​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ