ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតា ឥន្ទ្រ ព្រហ្ម​ធៀប​នឹង​ព្រះពុទ្ធ​មិន​បាន​ទេ

3 ឆ្នាំ មុន

បើ​តាម​ប្រវត្តិ​នៃ​ដំណើរ​របស់​ព្រះ​មាន​ព្រះ​ភាគ​បាន​បង្ហាញ​ថា ទម្រាំ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ព្រះ​អង្គ​បាន​កសាង​មហា​កម្លាំង​ទាំង​ប្រាំ​អស់​ជា​ច្រើន​អសង្ខេយ្យ​ណាស់ ដែល​កម្លាំង​នេះ​កុំ​ថា​ឡើយ​មនុស្ស​លោកធម្មតា សូ​ម្បី​តែ​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​ក៏​មិន​អាច​ប្រៀប​នឹង​ព្រះ​អង្គ​បាន​ឡើយ ។ កម្លាំង​ទាំង​៥​យ៉ាងនោះ​គឺ ១-…

បើ​តាម​ប្រវត្តិ​នៃ​ដំណើរ​របស់​ព្រះ​មាន​ព្រះ​ភាគ​បាន​បង្ហាញ​ថា ទម្រាំ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ព្រះ​អង្គ​បាន​កសាង​មហា​កម្លាំង​ទាំង​ប្រាំ​អស់​ជា​ច្រើន​អសង្ខេយ្យ​ណាស់ ដែល​កម្លាំង​នេះ​កុំ​ថា​ឡើយ​មនុស្ស​លោកធម្មតា សូ​ម្បី​តែ​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​ក៏​មិន​អាច​ប្រៀប​នឹង​ព្រះ​អង្គ​បាន​ឡើយ ។

កម្លាំង​ទាំង​៥​យ៉ាងនោះ​គឺ ១- កម្លាំង​សទ្ធា គឺ​ជឿជាក់​ច្បាស់លាស់​ណាស់ ២- កម្លាំង​ហិរិ សេចក្តី​ខ្មាស​អំពើអាក្រក់ ៣- កម្លាំង​ឱត្តប្បៈ សេចក្តី​ខ្លាច​បាប ៤- កម្លាំង​ព្យាយាម យក​ការ​ព្យាយាម​ជា​ធំ និង៥- កម្លាំង​ប្រាជ្ញា មាន​បញ្ញា​ច្រើន​លើស​មនុស្ស និង​ទេវតា ។

មហា​កម្លាំង​ទាំង​៥​នេះ​តែង​ស្ថិត​នៅ​ក្នុង​បេះដូង​ព្រះ​អង្គជា​និច្ច ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​មិន​បោះបង់ គឺ​ប្រតិបត្តិ​រហូត​ដល់​ទ្រង់​ចូល​កាន់​ព្រះ​និព្វាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ