ភ្នាក់ងារ​កោះសន្តិភាព​ម្នាក់ជួបទុក្ខផ្ទួនៗទទួល​អំណោយ​ជា​បន្តបន្ទាប់


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អំណោយ​ជា​អង្ក​រ និង​ថវិកា​របស់​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ព្រមទាំង​​ថ្នាក់ដឹកនាំ​ សមត្ថកិច្ច​ក្នុង​ខេត្តបន្ទាយមានជ័យ ​រួម​ទាំង​បងប្អូនជា​​អ្នក​សារ​ព័​ត៍​មាន​ជា​ច្រើន​អង្គភាព​បាន​ប្រគល់​ជូន​ក្រុម​​គ្រួសារ​​​របស់​លោក​មុត​ សា​រុន ជា​​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ​ក្រោយ​ពី​គ្រួសា​រ​មួយ​នេះ​​ជួប​ទុក្ខ​ផ្ទួន​ៗ ដោយ​​ប្រពន្ធ​និង​កូនប្រុស​ កើតជំងឺ​គ្រុនឈាម ​ទើប​ចេញពី​មន្ទីរពេទ្យ​ ស្រាប់តែ​​ម្តាយបង្កើត​ដួល​បាក់ដៃ​ម្ខាង​ថែម​ទៀត​។​

បន្ទាប់ពីមើល​ឃើញ​ទុក្ខលំបាករបស់​​អ្នកសារព័ត៌មានមួយរូបខាងលើនេះ លោក​គាត​ ហ៊ុ​ល ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​និង​មន្ត្រី​ក្រោម​ឱ​វាទ​បាន​នាំ​យក​អំណោយ​អង្ក​រ​ចំនួន​២​កា​រ៉ុ​ង​ស្មើ​នឹង​១០០​គីឡូក្រាម ​ថវិកា​១​លាន​រៀល​,​ លោក​ឧត្តមសេនីយ៍ត្រី​អ៊ុំ​ សុផល​ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ ឧបត្ថម្ភ​ចំនួន​​៥០​ដុល្លា​អា​មេ​រិ​ក​, ​លោក​ពៅ​ ឬ​ទ្ធី​ ហៅ​ធី​ស្នា​មេបញ្ជាការ​រង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​ ឧបត្ថម្ភ​ចំនួន​៦០​ម៉ឺន​រៀល​, ​លោក​វរសេនីយ៍​នួន​ នី​ណា​រ៉ូ​ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ឧបត្ថម្ភ​ចំនួន​២០​ម៉ឺន​រៀល​ ។​

លោក​វរសេនីយ៍​សៅ​ សា​រឿ​ន ​អធិការ​នគរបាល​ស្រុក​ថ្មពួក ឧបត្ថម្ភ​​ចំនួន​៣០​ដុល្លា​រ​អា​មេ​រិ​ក​,​ លោក​វរសេនីយ៍​សួង​ សៅ​ មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ឧបត្ថម្ភ​ចំនួន​២០​ម៉ឺន​រៀល ​លោក​ឈុ​ន​ ពេជ្រ​ ចាងហ្វាង​គេហទំព័រ​និង​កាសែត​សម្លេង​ជាយ​ដែន ឧបត្ថម្ភ​​ចំនួន​២០​ម៉ឺន​រៀល​ លោក​ផូ​ ប៊ុ​ន​ថន ​ភ្នាក់ងារ​ទូរ​ទស្ស​ន៍​ហង្ស​មាស​ ព្រមទាំង​អ្នក​យក​ព័​ត៍​មាន​ជា​ច្រើន​អង្គភាព​ទៀត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ខ្លះ​១០​ដុល្លា​រ​ ខ្លះ​២​ម៉ឺន​រៀល​។

ក្រោយពីទទួលបានអំណោយ​ខាងលើរួចមក ​លោក​មុត​ សា​រុន ​និង​ក្រុម​គ្រួ​សារ​បាន​ថ្លែងអំណរគុណ​​​ដល់​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែ​តក៍​ដូច​ជា​ម្ចាស់​​អំណោយ​ទាំងអស់​ និងសូម​​ជូនពរ​​ដល់​ម្ចាស់​អំណោយខាងលើទាំងអស់​មាន​សុខភាព​ល្អ​ និង​ជោគជ័យ​រាល់​ភារកិច្ច​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ