ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប PSG-Marseille ក្លាយជា​សមរភូមិ​ប្រយុទ្ធ​គ្នា​នៅ​ជិត​បញ្ចប់​ការ​ប្រកួត (វីដេអូ)

3 ឆ្នាំ មុន

បារាំង ៖ ការ​ប្រកួត​ក្រប​ខណ្ឌ Ligue 1 រវាង​ក្រុម​ម្ចាស់ផ្ទះ PSG ជាមួយ​ក្រុម Marseille បាន​ក្លាយជា​សមរភូមិ​វាយ​ប្រយុទ្ធ​គ្នានៅ​ចុងម៉ោង…

បារាំង ៖ ការ​ប្រកួត​ក្រប​ខណ្ឌ Ligue 1 រវាង​ក្រុម​ម្ចាស់ផ្ទះ PSG ជាមួយ​ក្រុម Marseille បាន​ក្លាយជា​សមរភូមិ​វាយ​ប្រយុទ្ធ​គ្នានៅ​ចុងម៉ោង ខណៈ​​អាជ្ញាកណ្តាល​លោក Jerome Brisard បាន​ចាយ​កាត​លឿង ១២​កាត និង​ក្រហម​​ ៥​កាត ក្នុង​ជំនួប​នេះ​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Parc des Princes បាន​បញ្ចប់​ទៅ​ដោយក្រុម​ម្ចាស់ផ្ទះ​បរាជ័យ ក្នុងលទ្ធផល ១-០ ដែល ១គ្រាប់នេះ ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែបម្រើ Florian Thauvin នៅ​នាទី​៣១​។ ខណៈ​ដែល​ការ​ប្រកួត​ជិត​បញ្ចប់​ទៅ​ហើយ ពោល​គឺ​នៅ​នាទី ៩០+៦ មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងមួយ ​រវាង​កីឡាករ​ក្រុម​ទាំង​២​។

បន្ទាប់ពីឆ្លងកាត់ការ​ត្រួតប្រព័ន្ធ VAR អាជ្ញាកណ្តាល​លោក Jerome Brisard បាន​សម្រេច​ផ្តល់​កាត​ក្រហម​ដល់​កីឡាករ Neymar, Leandro Paredes, Layvin Kurzawa របស់​ក្រុម PSG និង​កីឡាករ Jordan Amavi និង Dario Benedetto របស់​ក្រុម Marseille​។

នៅ​ពេល​ដែល​ខ្សែប្រយុទ្ធ​ឆ្នើមប្រេស៊ីល Neymar ដែល​ទើបតែ​ជា​សះស្បើយ​ពី​វីរុស​កូ​វី​ដ​១៩ ដើរ​ចេញពី​ទីលាន​ប្រកួត រូបគេ​ក៏​បាន​រាយការណ៍​ទៅ​កាន់​មន្ត្រី​អាជ្ញាកណ្តាល​ទី៤ ក្នុង​ការ​ប្រកួត​ថា គេ​បានលឺ​ពាក្យ​សម្តី​រើសអើង​ជាតិ​សាសន៍​មួយ អំឡុង​ពេល​នៃ​ការ​ប៉ះទង្គិច​គ្នានេះ​៕ (ដកស្រង់​ចេញពី BBC)